ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានតែងតាំងអភិបាលរង ៤រូបបន្ថែមក្នុងគណៈអភិបាលខេត្តត្បូងឃ្នុំ។ ការតែងតាំងនេះធ្វើឡើងដោយយោងតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៩ ខែសីហា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងលោក ម៉ៅ ឌុង លោក គន់ រ័ត្នមុនី លោក ហុង ពេជ្រហោះ និងលោក ម៉ាត់ ហ្គោហ្វូត ជាអភិបាលរងខេត្តត្បូងឃ្នុំ។
យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្មី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ដល់ចំនួន ១១នាក់។
ថ្លែងបិទក្នុងពីធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របពេលដែលរដ្ឋាភិបាលបានផ្ទេរមុខងារកាន់តែច្រើនទៅរដ្ឋបាលថ្នាក់ក្រោមគឺជាកិច្ចការសំខាន់ដែលនាំឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និងការពារហានិភ័យផ្សេងៗ៕