លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រូបថតរបស់នាយករដ្ឋមន្ត្រីក្នុងវ័យជាង៤០ឆ្នាំផ្ទុះការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គម

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១៩ ខែសីហានេះមានការចែករំលែកតគ្នានៅតាមបណ្ដាញសង្គមហ្វេសបុកនូវរូបថតរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងវ័យប្រមាណខ្ទង់ ៤០ឆ្នាំ ដែលពោលទៅដោយថាមពល និងជំនឿចិត្តគិតពីផលប្រយោជន៍ជាតិនិងប្រជាជន។

រូបថតទាំងនោះគឺក្នុងអំឡុងឆ្នាំ១៩៩០ ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការចរចារ និងសង្គ្រាម។ ក្រោមស្នាមញញឹមដែលផ្ដល់សង្ឃឹមដល់ពលរដ្ឋកម្ពុជា និងការតស៊ូទើបកម្ពុជាទទួលបានសន្ដិភាពដូចបច្ចុប្បន្ន។

ក្រៅពីចែកចាយជារូបភាព ក៏មានមនុស្សមួយចំនួនបានយករូបភាពទាំងនោះធ្វើជាវីដេអូផងដែរ ដោយអមនូវពាក្យមួយចំនួនដូចជា៖ «មគ្គុទេសក៍ កម្ពុជាសម័យទំនើប» «រូបថតសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានចែកចាយពេញបណ្ដាញសង្គម ហើយនាំគ្នាកោតសសើរ នឹងស្នាមញញឹម អស់ពីចិត្តរបស់សម្ដេច ដែលជាបិតាសន្តិភាព នាំមកនូវការរស់ឡើងវិញលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃ តាមរយ:ការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ!» និង «រូបថតសម្ដេចតេជោនាយករដ្ឋមន្ត្រីពីអតីតកាល ដែលកម្របានឃើញ»។

យូរៗម្ដងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពកាលពីអតីតកាលរបស់សម្ដេចក្នុងបណ្ដាញសង្គមដោយអមនូវប្រវត្តិមួយចំនួនទាក់ទងនឹងរូបនោះផងដែរ។

កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន សម្ដេចតេជោបានបង្ហាញនូវរូបថតមួយសន្លឹកដែលសម្ដេចបញ្ជាក់ថា ជារូបថតដែលបានថតនៅក្នុងជំនាន់ចរចារកសន្តិភាពនៅឆ្នាំ១៩៩០ ដោយសារតែក្នុងរូបថតនោះសម្ដេចប្រើប្រដាប់ខ្ទាស់ក្រវ៉ាត់ក។

សម្ដេចតេជោសរសេរថា៖ «ទើបទទួលបានរូបថតមួយសន្លឹកទៀតតែមិនដឹងថា ថតនៅឯណា?ពេលណានិងលើកដៃជាសញ្ញាអ្វី?។ អ្វីដែលច្បាស់រូបថតនេះគឺជំនាន់ចរចារកសន្តិភាពមុនឆ្នាំ១៩៩០ ដែលពេលនោះខ្ញុំប្រើប្រដាប់ខ្ទាស់ក្រវ៉ាត់ក»។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាភាគីមួយក្នុងចំណោមភាគីទាំង៤ ដែលចរចារកសន្តិភាពសម្រាប់កម្ពុជានៅឆ្នាំ១៩៩១។ បើទោះជាយ៉ាងណាការចរចារកសន្តិភាពជាមួយនេះនៅមិនទាន់បានសន្ដិភាពពេញលេញនៅឡើយទេ រហូតដល់សម្ដេចតេជោដាក់ចេញនយោបាយឈ្នះក្នុងឆ្នាំ១៩៩៨ ទើបបញ្ចប់ទាំងស្រុងនៅចលនាខ្មែរក្រហមដែលបង្កើតអោយកម្ពុជាមានសន្តិភាពដល់សព្វថ្ងៃនេះ។ នយោបាយឈ្នះឈ្នះបានធ្វើឱ្យកម្ពុជាត្រលប់ជាប្រទេសមានសុខសន្ដិភាព ការរួបរួមជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបែកបាក់អស់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក