ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាជារដ្ឋឯករាជ្យមិនទទួលយកការបង្គាប់ពីប្រទេសណានោះទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានថ្លែងថា កម្ពុជាជារដ្ឋឯករាជ្យ ហើយការធ្វើអ្វីមួយគឺជាសិទ្ធិសម្រេចរបស់កម្ពុជា មិនទទួលការបង្គាប់បញ្ជាពីបរទេសណានោះទេ ដោយថា ការបង្កើតមុខវិជ្ជាសិក្សាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាតម្រូវការកម្ពុជា និងជាប្រយោជន៍ប្រជាជន។

ថ្លែងក្នុងសន្នីសីទសារព័ត៌មានពាក់ព័ន្ធនឹងការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិនៅរសៀលថ្ងៃសុក្រ ទី១៩ ខែសីហានេះ លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា៖ «ដូច្នេះវៀតណាមមិនអាចបង្គាប់បញ្ជារមកលើយើងធ្វើអ្វីមួយទេ»។

លោករដ្ឋមន្ត្រីបញ្ជាក់បែបនេះក្នុងពេលដែលមានរឿងចម្រូងចម្រាស់នៃការបង្កើតមុខវិជ្ជាសិក្សាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលមនុស្សមួយចំនួនបានលើកឡើងថាកម្ពុជារងឥទ្ធិពលពីវៀតណាមក្នុងការបង្កើតនេះ។ លោកបានថ្លែងថា ការសិក្សាភាសានៃប្រទេសអាស៊ានជាពិសេសភាសាប្រទេសជិតខាងកម្ពុជា ថៃ ឡាវ និងវៀតណាម ហើយក្នុងពេលដែលប្រទេសវៀតណាមគឺប្រទេសលំដាប់ទី១ នៅអាស៊ានដែលមានទំហំប្រមាណ ៥ពាន់លានដុល្លារអាមេរិក ការសិក្សាពីវៀតណាមពិតជាមានសារៈសំខាន់ដើម្បីឱ្យពលរដ្ឋកម្ពុជាទទួលបានប្រយោជន៍កាន់តែច្រើនពីទំនាក់ទំនងនេះ។

លោកថា៖ «ការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាម សម្រាប់បណ្ដុះបណ្ដាលលើមុខជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ច នឹងជួយដល់ការបង្កើតការងារធ្វើសម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅតាមខេត្តជាប់ព្រំដែនតាមរយៈការការបង្កើនទំហំពាណិជ្ជកម្មជាមួយវៀតណាម និងវិនិយោគពីប្រទេសវៀតណាមនៅកម្ពុជា»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក