ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្នុងមួយឆ្នាំប្រទេសវៀតណាមបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាង ១០០នាក់ ដែលសិក្សាចាប់ពីថ្នាក់បរិញ្ញាបត្រដល់ថ្នាក់បណ្ឌិត។
បើតាមលោករដ្ឋមន្ត្រីភាគច្រើននៃអាហារូបករណ៍ទាំងនោះផ្តោតលើការសិក្សាវេជ្ជសាស្ត្រ និងការបណ្ដុះបណ្ដាលកីឡាករ។
លោកបន្ថែមថា កន្លងទៅនិស្សិតកម្ពុជាដែលត្រូវទៅសិក្សានៅវៀតណាមមានការលំបាកក្នុងការសិក្សាដោយសារតែពួកគេពុំទទួលបានការបណ្ដុះបណ្ដាលភាសាវៀតណាមបានគ្រប់គ្រាន់មុនចេញទៅសិក្សានៅវៀតណាម ហើយការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអាចជួយពួកគេបានច្រើន។
លោកថា៖ «ការបង្រៀនភាសាវៀតណាម ១ឆ្នាំនៅកម្ពុជានេះនឹងជួយពួកគេផងដែរ»៕