ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាមនឹងជួយបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីអប់រំ លោក ហង់ជួន ណារ៉ុន បានលើកឡើងថាការបង្កើតមុខវិជ្ជាសិក្សាភាសាវៀតណាមនឹងជួយបង្កើតការងាធ្វើសម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្មជាមួយវៀតណាម និងវិនិយោគពីប្រទេសវៀតណាមនៅកម្ពុជា។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានពាក់ព័ន្ធនឹងការបង្កើតវិទ្យាស្ថានសិក្សាភាសាអន្តរជាតិនៅរសៀលថ្ងៃសុក្រ ទី១៩ ខែសីហានេះ រដ្ឋមន្ត្រីអប់រំ លោក ហង់ជួន ណារ៉ុន បានថ្លែងថា ការសិក្សាភាសាអន្តរជាតិនៃប្រទេសអាស៊ាន ជាពិសេសភាសាប្រទេសជិតខាងកម្ពុជា ថៃ ឡាវ និងវៀតណាម គឺមានសារសំខាន់។ លោកបន្ថែមថាក្នុងពេលដែលប្រទេសវៀតណាមគឺប្រទេសលំដាប់ទី១នៅអាស៊ានដែលមានទំហំប្រមាណ៥ពាន់លានដុល្លារអាមេរិក ការសិក្សាពីវៀតណាមពិតជាមានសារៈសំខាន់ដើម្បីឱ្យពលរដ្ឋកម្ពុជាទទួលបានប្រយោជន៍កាន់តែច្រើនពីទំនាក់ទំនងនេះ។ 

លោកថា៖ «ការបង្កើតដេប៉ាតឺម៉ងសិក្សាវៀតណាម សម្រាប់បណ្ដុះបណ្ដាលលើមុខជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាម សម្រាប់ទំនាក់ទំនងធុរកិច្ចនឹងជួយដល់ការបង្កើតការងារធ្វើសម្រាប់ប្រជាជនកម្ពុជា ដែលរស់នៅតាមខេត្តជាប់ព្រំដែនតាមរយៈការការបង្កើនទំហំពាណិជ្ជកម្មជាមួយវៀតណាម និងវិនិយោគពីប្រទេសវៀតណាមនៅកម្ពុជា»។

បន្ថែមលើនេះការបង្កើតនេះក៏នឹងជួយដល់បណ្ដុះបណ្ដាលភាសាវៀតណាមរយៈពេល១ឆ្នាំដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍សិក្សានៅវៀតណាមជាង១០០នាក់ក្នុងមួយឆ្នាំផងដែរ។

កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាចំនួន ៥៥ឆ្នាំហើយ (១៩៦៧-២០២២) ក្នុងទំនាក់ទំនងនេះមានទាំងល្អ និងអាក្រក់ជាមួយគ្នា ទោះជាយ៉ាងណាក្រោយការរំដោះប្រទេសចេញពីរបបខ្មែរក្រហម ចំណងទំនាក់ទំនងប្រទេសទាំងពីរបានក្លាយជាចំណងទំនាក់ទំនងសហប្រតិបត្តិការនិងជួយគ្នា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានចាត់ទុកគ្នាថាជាមិត្ត ជាបងប្អូន និងអ្នកជិតខាងល្អថែមទៀតផងដែរ។

សាធារណៈសង្គមនិយមវៀតណាមស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ដែលបានដាក់ទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២១ កន្លងមានជាង ៩កោដដុល្លារសហរដ្ឋអាមេរិក៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក