ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីអប់រំថាការអភិវឌ្ឍកំពុងកាត់បន្ថយឥទ្ធិពលបរទេសលើកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានលើកឡើងថាការអភិវឌ្ឍន៍ជឿនលឿននឹងកាត់បន្ថយឥទ្ធិពលប្រទេសជិតខាងមកលើកម្ពុជា។ លោកលើកឡើងបែបនេះដោយជំរុញកុំឱ្យមានការបារម្ភខ្លាំងពេកលើឥទ្ធិពលបរទេសតាមរយៈការវិនិយោគនៅកម្ពុជា ដោយថាអ្វីដែលសំខាន់នោះគឺធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំខ្លាំងសិន។

ថ្លែងក្នុងសន្នីសីទសារព័ត៌មានពាក់ព័ន្ធនឹងការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិនៅរសៀលថ្ងៃសុក្រ ទី១៩ ខែសីហានេះ លោក ហង់ជួន ណារ៉ុន បានថ្លែងដោយប្រៀបធៀបកម្ពុជាកាលពីឆ្នាំ១៩៨០ ដែលទើបនឹងងើបពីសង្គ្រាម ដែលពេលនោះកម្ពុជានៅខ្សោយទាំងកម្លាំងសេដ្ឋកិច្ច និងធនធានមនុស្សធ្វើឱ្យឥទ្ធិពលបរទេសគ្រប់ដណ្ដប់ខ្លាំងនៅកម្ពុជា។ ទោះជាយ៉ាងណាលោកថាក្រោយពីកម្ពុជាមានសន្ដិភាពអាចធ្វើការអភិវឌ្ឍជាតិបាននៅពេលនេះឥទ្ធិពលទាំងនោះបានសាបរលាបអស់។

លោកថា៖ «ប្រសិនបើយើងមានការអភិវឌ្ឍនោះឥទ្ធិពលនៃប្រទេសជិតខាងកាន់តែចុះថយយ៉ាងណាមិចបើសិនជាយើងអន់ជាងគេ។ យើងមើលទៅគេដូចគេភ្នំអញ្ចឹង ទឹកវាត្រូវហូរពីទីខ្ពស់មកទីទាបមិនមែនហូរពីទីទាបមកទីខ្ពស់ទេ»។

លោករដ្ឋមន្ត្រីបញ្ជាក់បែបនេះក្នុងពេលដែលមានរឿងចម្រូងចម្រាស់នៃការបង្កើតមុខវិជ្ជាសិក្សាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលមនុស្សមួយចំនួនបានលើកឡើងថាកម្ពុជារងឥទ្ធិពលពីវៀតណាមក្នុងការបង្កើតនេះ។ លោករដ្ឋមន្ត្រីបានច្រានចោលការចោទប្រកាន់នេះ និងថាគម្រោងនៃការបង្កើតនេះដោយសារកម្ពុជា-វៀតណាម មានទំនាក់ទំនងពាណិជ្ជកម្មធំ ដែលថានឹងបង្កើតការងារច្រើន និងងាយស្រួលដល់ពលរដ្ឋប្រសិនជាពលរដ្ឋអាចប្រើប្រាស់ភាសាវៀតណាមក្នុងការទំនាក់ទំនងបាន។

លោកបញ្ជាក់ថាការបង្កើតមុខវិជ្ជាសិក្សាវៀតណាមនេះគឺមិនស្ថិតក្រោមការណែនាំពីភាគីវៀតណាមនោះទេ វាគឺជាសិទ្ធិពេញទីរបស់រដ្ឋាភិបាលកម្ពុជាដើម្បីប្រយោជន៍ប្រជាជន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក