ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

VISA បើកការិយាល័យថ្មីនៅភ្នំពេញដើម្បីជំរុញគាំទ្រដល់ការអភិវឌ្ឍន៍ការទូទាត់តាមឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Visa បើកការិយាល័យថ្មីនៅភ្នំពេញ ដើម្បីបង្កើនកិច្ចសហការ និងពន្លឿនកំណើននៃការទូទាត់តាមរយៈឌីជីថលនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងការបើកនេះក្រុមហ៊ុនក៏បានតែងតាំងនាយិកាគ្រប់គ្រងថ្មីផងដែរ។

នាយិកាថ្មីគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជារបស់ខ្លួនគឺ អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) ដែលជាអ្នកមានបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំពហុជំនាញពីនាយកដ្ឋានផ្សេងៗគ្នា នឹងបានចូលរួមធ្វើការជាមួយ Visa ជាច្រើនឆ្នាំនៅតាមបណ្តាប្រទេសជាច្រើនដូចជា ប្រទេសសឹង្ហបុរី អូស្ត្រាលី និងនូវែលសេឡង់។ ថ្មីៗនេះ អ្នកស្រីគឺជាប្រធានផ្នែកផលិតផល និងដំណោះស្រាយ ប្រចាំប្រទេសនូវែលសេឡង់ និងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាកន្លែងដែលអ្នកស្រីបានដឹកនាំក្រុមការងាររបស់អ្នកស្រី ឱ្យក្លាយជាដៃគូដ៏ជិតស្និទ្ធរបស់អតិថិជន និងគាំទ្រដល់កំណើនអាជីវកម្មរបស់ Visa តាមរយៈការអភិវឌ្ឍន៍ដំណោះស្រាយការទូទាត់ថ្មីនៅទូទាំងប្រព័ន្ធអេកូឡូស៊ី។

ក្នុងឱកាសនៃការតែងតាំងថ្មីនេះអ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី បានថ្លែងថា៖ «ខ្ញុំពិតជារំភើបណាស់ដែលត្រូវបានផ្តល់ឱកាសឱ្យដឹកនាំប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអតិថិជន Fintechs និងនិយ័តកររបស់យើង ដើម្បីពង្រីកការប្រើប្រាស់ និងការទទួលយកការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេស។ សំខាន់ នាងខ្ញុំចង់បញ្ជាក់ឲ្យប្រាកដថា ការងាររបស់យើងពិតជាផ្តល់អត្ថប្រយោជន៍ដល់បុគ្គលភាព អាជីវកម្ម និងសហគមន៍ ដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ និងជួយដល់ការអភិវឌ្ឍន៍នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា»។

នៅក្នុងអាជីពការងារ អ្នកស្រី អ៊ីវ៉ាណា (Ivana) បានផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធនៃការទូទាត់ ដែលនាំឲ្យអ្នកស្រីមានតួនាទីមួយទៀត គឺ ផ្នែកទំនាក់ទំនង និងគ្រប់គ្រងអតិថិជន។

ទន្ទឹមនឹងការតែងតាំងនាយិកាថ្មីគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុន Visa ក៏បានបើកការិយាល័យថ្មីនៅក្នុងទីក្រុងភ្នំពេញផងដែរ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្ត នឹងការវិនិយោគរបស់ខ្លួនបន្ថែមទៀតចំពោះទីផ្សារកម្ពុជា។ ការិយាល័យថ្មីនេះ នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ Visa ក្នុងការសហការជាមួយអតិថិជនរបស់ខ្លួនដើម្បីបង្កើភាពច្នៃប្រឌិតថ្មីនៃការទូទាត់ នឹងបង្កើនល្បឿននៃកំណើនការទូទាត់តាមរយៈឌីជីថលនៅទូទាំងប្រទេស។

អ្នកស្រី ត្រាហ្ស៊ីនី (Tranchini) បានបន្ថែមទៀតថា៖ «ដោយសារការរួមបញ្ចូលគ្នានៃការកើនឡើងនូវចំនួនប្រជាជនវ័យក្មេងដែលមានចំណូលចិត្តលើសម្ភារៈថ្មីៗ ចំណេះដឹងផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីលើវិធីសាស្ត្រទូទាត់ដែលរហ័ស មានសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការបង់ប្រាក់ និងម្ចាស់អាជីវកម្មក្នុងការទទួលប្រាក់ បានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានការអភិវឌ្ឍលឿនបំផុតនៅក្នុងតំបន់។ ការិយាល័យថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលដ៏ល្អឥតខ្ចោះសម្រាប់យើងក្នុងការបន្តធ្វើការជាមួយដៃគូអាជីវកម្ម ដើម្បីជំរុញអនាគតនៃពាណិជ្ជកម្ម និងគាំទ្រដល់ប្រទេសកម្ពុជាលើដំណើរផ្លូវឆ្ពោះទៅកាន់យុគឌីជីថលរបស់ខ្លួន»។

នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Visa លោក Tareq Muhmood បានលើកឡើងថា មានទំនុកចិត្តថាអ្នកស្រី អ៊ីវ៉ាណា (Ivana) នឹងដឹកនាំក្រុមការងារនៅក្នុងប្រទេសកម្ពុជា ឲ្យធ្វើការងារកាន់តែប្រសើរឡើងដើម្បីជួយដល់អតិថិជនរបស់យើងក្នុងការអភិវឌ្ឍ នឹងពង្រីកពាណិជ្ជកម្មនៅទូទាំងប្រទេស។

លោកថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការតែងតាំង អ្នកស្រី អ៊ីវ៉ាណា (Ivana) ឱ្យធ្វើជានាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា។ ការទូទាត់តាមរយៈប្រព័ន្ធអេកូសាស្ត្រនៅកម្ពុជា បានបោះជំហានចូលក្នុងឌីជីថលនីយកម្មយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នៅពេលដែលអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្ម បន្តស្វែងរកឱកាសថ្មីៗជាសាកល យើងចង់នាំយកនូវជំនាញជាសកលដ៏សំខាន់របស់យើងមកជូនដល់អតិថិជន និងដៃគូរបស់យើងនៅក្នុងទីផ្សារ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក