ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសង្គមកិច្ចគ្រោងអនុញ្ញាតឱ្យមានមជ្ឈមណ្ឌលចិញ្ចឹមមនុស្សចាស់ឯកជន

ភ្នំពេញ៖ ក្រសួងសង្គមកិច្ចគ្រោងអនុញ្ញាតឱ្យវិស័យឯកជនអាចបើកមជ្ឈមណ្ឌលចិញ្ចឹមថែទាំមនុស្សចាស់បាន ដោយកិច្ចការនេះកំពុងស្ថិតក្នុងការរៀបចំនីតិវិធីនិងបែបបទដើម្បីអាចអនុញ្ញាតឱ្យការងារនេះអាចធ្វើទៅបាន។

អគ្គនាយកសេវាសង្គម និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី បានថ្លែងថា ក្រសួងសង្គមកិច្ចបានបង្កើតមជ្ឈមណ្ឌលជាតិគាំពារមនុស្សចាស់រាជធានីភ្នំពេញដោយបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់មើលថែទាំងមនុស្សចាស់ និងបានលើកទឹកចិត្តជំរុញឱ្យវិស័យដៃគូ និងអង្គការក្រៅរដ្ឋាភិបាលអាចបើកមជ្ឈមណ្ឌលចិញ្ចឹមមនុស្សចាស់បាន។

លោកថា៖ «យើងមិនមានមណ្ឌលសម្រាប់ចិញ្ចឹមថែទាំមនុស្សចាស់ទេ ជាគោលនយោបាយរបស់យើង។ ក៏ប៉ុន្ដែក្រសួងបានលើកទឹកចិត្តឱ្យវិស័យឯកជនផ្នែកឯកជន ឬអង្គការដៃគូបង្កើតមណ្ឌលថែទាំមនុស្សចាស់តាមរយៈការយកមនុស្សចាស់ទៅដាក់រួចបង់លុយដូចប្រទេសរីកចម្រើនមួយចំនួនគេធ្វើអញ្ចឹង។ យើងក៏ចង់ធ្វើបែបហ្នឹងដែរ តែលទ្ធភាពរបស់យើងៗផ្ដល់ដល់ដៃគូរនិងវិស័យឯកជន»

កម្ពុជាមានសមាគមមនុស្សចាស់គ្រប់ឃុំ-សង្កាត់ចំនួន ១ ៦៤៦ឃុំ-សង្កាត់ ដែលមានសមាជិកជាមនុស្សចាស់អាយុលើ៦០ ឡើងមានជាង ៣០ម៉ឺននាក់។

ប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជនលោក គុណ ជាស៊ីន បានឱ្យដឹងថា ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកម្ពុជានៅមានកម្រិត ការបង្កើតមណ្ឌលថែទាំមនុស្សចាស់ដោយរដ្ឋនឹងធ្វើឱ្យមានបន្ទុកនៃការចំណាយកាន់ច្រើន។ លោកបន្ថែមថាបច្ចុប្បន្នក្រសួងកំពុងបណ្ដុះបណ្ដាលមន្ត្រីជំនាញ និងសិក្ខាកាមថ្នាក់មូលដ្ឋានឱ្យមានចំណេះដឹងលើផ្នែកនេះផងដែរ។

បើតាមលោក គុណ ជាស៊ីន នៅពេលខាងមុខក្រសួងនឹងចាប់ផ្ដើមអនុវត្តន៍សាកល្បងនូវមជ្ឈមណ្ឌលថែទាំមនុស្សចាស់ដោយជ្រើសរើសវត្តមួយចំនួនធ្វើជាទីតាំងអនុវត្តន៍គម្រោង។

លោកថា៖ «ការងាររបស់ខ្ញុំកំពុងសិក្សាស្រាវជ្រាវអាចឆ្នាំក្រោយ ឬអាណត្តិក្រោយយើងនឹងចាប់ផ្ដើមធ្វើ Pilot project តូចៗនៅតាមវត្តគោលដៅដែលយើងត្រូវធ្វើ»។

របាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ប្រចាំកម្ពុជាឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ប្រជាជនកម្ពុជាដែលមានអាយុ ៦០ឆ្នាំឡើង មានចំនួន ៨,៩% នៃប្រជាជនសរុប ដោយរំពឹងថា តួលេខនេះនឹងកើនឡើងដល់ ២១% ក្នុងឆ្នាំ២០៥០ ដែលធ្វើឱ្យចំនួនពលរដ្ឋដែលស្ថិតក្នុងវ័យពលកម្មដែលរ៉ាប់រងឧបត្ថម្ភដល់មនុស្សចាស់កាន់តែតិចទៅៗ ដែលចាំបាច់ត្រូវការប្រព័ន្ធគាំពារសង្គមមួយដែលសាកសមសម្រាប់ពួកគាត់។

ដើម្បីជាការរលឹកដឹងគុណដល់មនុស្សចាស់ដែលធ្លាប់បានកសាងសង្គមជាតិពិភពលោកបានកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩០មក ជាទិវារលឹកដឹងគុណដល់មនុស្សចាស់។

ក្នុងសារលិខិតអបអរទិវាមនុស្សចាស់កម្ពុជា និងពិភពលោក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន អង្គការមនុស្សធម៌ ប្រព័ន្ធផ្សព្វផ្សាយ ឱ្យបង្កើនការយកចិត្តទុកដាក់គាំទ្រគ្រប់មធ្យោបាយដែលខ្លួនអាចធ្វើទៅបានដើម្បីលើកស្ទួយសុខមាលភាពមនុស្សវ័យចាស់ឱ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោ ក៏ជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិពេលបំពេញការងារចុះមូលដ្ឋានត្រូវឆ្លៀតពេលសួរសុខទុក្ខនិងឧបត្ថម្ភដល់ជនចាស់ជរានៅតាមសហគមន៍ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក