ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ព្រមានចាត់វិធានការលើអ្នកលាបពណ៌ដែលថាលោកកាប់ឈើលក់ និងលាងលុយកខ្វក់

ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបដិសេធនូវការចោទប្រកាន់ចដែលថាលោកមានគម្រោអភិវឌ្ឍដីព្រៃភ្នំតាម៉ៅ គឺជាការប្រមូលឈើលក់ ការលាងលុយកខ្វក់ រួមទាំងមានមនុស្សនៅពីក្រោយខ្នងឲ្យធ្វើសកម្មភាពផ្សេងៗក្នុងសង្គម។ លោកព្រមានចាត់វិធានការឆ្លើយតបចំពោះអ្នកដែលលាបពណ៌លោកលើរឿងទាំងនេះ។

ក្នុងសារសំឡេងនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានលើកឡើងថា លោកមិនអាចស៊ូទ្រាំនឹងការចោទប្រកាន់ការលាបពណ៌ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះលោក និងក្រុមហ៊ុនរបស់លោកបានទេនោះទេ។ លោកបញ្ជាក់ថាអ្វីដែលលោកមានបច្ចុប្បន្ននេះ គឺកើតចេញពីការខិតខំតស៊ូរបស់ទាំងស្រុង។

លោកក៏បានបញ្ជាក់អំពីគម្រោងដែលលោកចង់ធ្វើការអភិវឌ្ឍដីនៅភ្នំតាម៉ៅថា គឺចង់បង្កើតជាផ្ទះដើម្បីលក់ធូរថ្លៃជូនប្រជាពលរដ្ឋ។ លោកបានប្រកាសទទួលខុសត្រូវទាំងស្រុង និងរៀបចំដាំដើមឈើឡើងវិញផងដែរតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

លោកបានបញ្ជាក់ថាបញ្ហាអភិវឌ្ឍដីភ្នំតាម៉ៅគឺជាមួយតែរឿងមួយទៀតដែលលោកមិនអាចស៊ូទ្រាំបាននោះគឺការចោទប្រកាន់ថា លោកបានយកព្រៃឈើភ្នំតាម៉ៅយកទៅលក់ ការលាងលុយកខ្វក់និងមានអ្នកមានអំណាចនៅពីក្រោយពីដើម។

លោកបញ្ជាក់ថាចាប់ពីថ្ងៃនេះតទៅលោកនឹងមិនឲ្យមានការចោទប្រកាន់នេះកើតឡើងទៀតទេ។

លោកថា៖ «វាអយុត្តិធម៌ណាស់ចំពោះរូបខ្ញុំដែលជាយុវជនម្នាក់និងបុគ្គលិកក្រុមហ៊ុនទាំងមូលដែលតែងតែប្រឹងជួយសង្គមលះបង់គ្រប់យ៉ាងហើយទទួលបានមកវិញនូវការចោលប្រកាន់ និងប្រមាថដល់អាក្រក់នេះជាការឈឺចាប់បំផុត»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក