ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អត្តពលិកកែភេទដំបូងបង្អស់ ត្រូវអនុញ្ញាតឱ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០

ញូវហ្សេលែន៖ កីឡាការិនីញូវហ្សេលែន Laurel Hubbard ដែលបានវះកាត់កែភេទពីបុរសមកជាស្រ្តី បានក្លាយជាអត្តពលិកកែភេទដំបូងបង្អស់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ក្នុងពេលដែលមានមតិប្រឆាំងគ្នាជាច្រើនត្រូវបានលើកឡើង ទាំងការគាំទ្រ និងការរិះគន់ចំពោះការសម្រេចនេះ។

មន្រ្តីផ្លូវការបានជ្រើសរើស និងអនុញ្ញាតឱ្យ​ Laurel Hubbard ទទួលបានសិទ្ធិពេញលេញក្នុងការប្រកួតតំណាងញូវហ្សេលែន ក្នុងនាមអត្តពលិកជានារីលើវិញ្ញាសារលើកទម្ងន់ (weightlifting) ក្រោយគណៈកម្មការបានពិនិត្យ និងពិចារណាទៅលើលក្ខខណ្ឌពាក់ព័ន្ធ។ មុនត្រូវបានជ្រើសរើសឱ្យប្រកួតប្រជែងក្នុងនាមជាអត្តពលិកនារីនេះ Hubbard​ ក៏ធ្លាប់បានចូលរួមប្រកួតលើវិញ្ញាសារលើកទម្ងន់ផ្នែកបុរសផងដែរកាលពីពេលកន្លងមក មុននឹងនាងសម្រេចវះកាត់កែភេទនៅក្នុងឆ្នាំ ២០១៣។

ក្នុងសេចក្តីប្រកាសផ្លូវការរបស់គណៈកម្មការអូឡាំពិកញូវហ្សេលែន ចេញផ្សាយនៅថ្ងៃចន្ទនេះ អត្តពលិកវ័យ ៤៣ឆ្នាំខាងលើនិយាយថា "នាងពិតជាសូមថ្លែងអំណរគុណ និងកោតសរសើរខ្លាំងបំផុតចំពោះទឹកចិត្ត និងការគាំទ្ររបស់ប្រជាជនញូវហ្សេលែនជាច្រើនលើសលុបមកលើរូបនាង"។ គួរបញ្ជាក់ថា Laurel Hubbard នឹងត្រូវធ្វើការប្រកួតប្រជែងក្នុងវិញ្ញាសារលើកទម្ងន់ ៨៧គីឡូក្រាមផ្នែកនារី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក