ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

TOP NEWS : មនុស្សចំនួន ៤៣១នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ៣១នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ ប្រកាសព័ត៌មានក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១

(ភ្នំពេញ)៖ មនុស្សចំនួន ៤៣១នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺ ចំនួន ៣១នាក់ទៀតបានជាសះស្បើយចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមានចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ២៧១នាក់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់នៅក្នុងេត្តព្រះសីហនុចំនួន ១៣៣នាក់ ខេត្តកណ្តាល ចំនួន ១០នាក់ ខេត្តតាកែវចំនួន ០៤នាក់ ខេត្តកំពង់ចាមចំនួន ០៤នាក់ ខេត្តព្រៃវែងចំនួន ០២នាក់ ខេត្តកំពង់ធំចំនួន ០១នាក់ ខេត្តកំពតចំនួន ០១នាក់ ខេត្តត្បូងឃ្មុំចំនួន ០១នាក់ ខេត្តស្វាយរៀងចំនួន ០១នាក់ ខេត្តកំពង់ឆ្នាំងចំនួន ០១នាក់ ព្រមទាំងអ្នកដំណើរចូលមកកម្ពុជានិងអ្នកឆ្លងបន្តនៅក្នុងប្រទេសថ្មី ២នាក់ក៏ត្រូវបានរកឃើញថាមានវីរុសកូវីដ-១៩។

គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៧ ៤៤៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៦ ៨៩៩នាក់, អ្នកជាសះស្បើយចំនួន ២ ៥៥៥នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៤ ៨៣៥នាក់, អ្នកស្លាប់ដោយសារជំងឺកូវដ-១៩ មានចំនួន ៤៩នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក