ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទេសដំបូងគេបំផុតមកពីអាហ្វ្រិក តេស្តវិជ្ជមានកូវីដ-១៩មុនព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើម

ជប៉ុន៖ សមាជិកប្រតិភូអូឡាំពិកនៃប្រទេសអ៊ូហ្គង់ដា បានក្លាយជាប្រទេសដំបូងគេបង្អស់ដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ កំឡុងការចូលរួមព្រឹត្តិការណ៍អូឡាំពិកនាទីក្រុងតូក្យូ ខណៈព្រឹត្តិការណ៍កីឡាដ៏ធំនេះ គ្រោងនឹងចាប់ផ្តើមនាថ្ងៃទី២៣​ ខែកក្កដាខាងមុខនេះ។ បើតាមប្រភពពីសារព័ត៌មានក្នុងប្រទេសជប៉ុនមួយបានចុះផ្សាយថា បុគ្គលមានវិជ្ជមានកូវីដ-១៩នោះ មិនត្រូវបានគេបញ្ចេញអត្តសញ្ញាណឱ្យស្គាល់ឡើយ ដោយបង្ហាញត្រឹមតែជាសមាជិកនៃក្រុមអត្តពលិករបស់ប្រទេសអ៊ូហ្គង់ដាប៉ុណ្ណោះ។

បន្ថែមពីនេះ បើតាមប្រភពដដែលបានឱ្យដឹងថា បុគ្គលមានវិជ្ជមាននេះស្ថិតក្នុងក្រុមអត្តពលិកត្រៀមចូលរួមក្នុងវិញ្ញាសារប្រដាល់ ដែលក្រុមរួមដំណើរជាមួយគ្នាមានដូចជាកីឡាករ គ្រូបង្វឹក និងមន្រ្តីផ្លូវការ សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់មុននឹងចាកចេញពីប្រទេសផងដែរ រួមទាំងបានពិនិត្យឃើញអវិជ្ជមានមុនហោះចេញពីប្រទេសរបស់ខ្លួន ប៉ុន្តែពេលដែលមកដល់អាកាសយានដ្ឋាន ណារីតា ទីក្រុងតូក្យូ បែរជារកឃើញវិជ្ជមានកូវីដ-១៩ ខណៈបុគ្គលដែលរកឃើញវិជ្ជមានត្រូវបានក្រុមការងារបដិសណ្ឋារកិច្ចបានបញ្ជូនពួកគេឱ្យដាក់ខ្លួនដាច់ដោយឡែក ក្នុងទីតាំងដែលកំណត់ជាស្រេចដោយអាជ្ញាធរជប៉ុន។ ចំពោះសមាជិកក្រុមការងារផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ទីតាំងស្នាក់នៅបន្ត ដើម្បីហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតនាពេលខាងមុខ។

អ៊ូហ្គង់ដា គឺជាប្រតិភូកីឡាបរទេសទី២ដែលធ្វើដំណើរមកដល់ទឹកដីជប៉ុនមុនគេ បន្ទាប់ពីក្រុមកីឡាការិនី Softball របស់អូស្រ្តាលី បានធ្វើដំណើរមកដល់ប្រទេសជប៉ុនតាំងពីថ្ងៃទី០១ ខែមិថុនាកន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក