ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើដំណើរទៅប្រទេសគុយបានៅខែកញ្ញា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា សម្ដេចនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសគុយបានៅថ្ងៃទី២៤ និង២៥ ខែកញ្ញា ខាងមុខបន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា ចាប់ពីខែកញ្ញាទៅ សម្ដេចនឹងមានកិច្ចការមមាញឹកច្រើនជាពិសេសទាក់ទងនឹងនឹងនយោបាយការបរទេស ដែលធ្វើឱ្យសម្ដេចត្រូវធ្វើដំណើរទៅកាន់បរទេសច្រើនរួមទាំង អាមេរិក គុយបា និងជប៉ុន។

សម្រាប់ដំណើរទៅកាន់សហរដ្ឋអាមេរិក គឺសម្ដេចនឹងឡើងថ្លែងសន្ទុរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៣ ខែកញ្ញា និងបន្តទៅគុយបា នៅរសៀលថ្ងៃដដែល មុននឹងធ្វើដំណើរទៅចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្សិន ហ្ស៊ូអាបេ នៅជប៉ុនថ្ងៃទី២៧ ខែកញ្ញា។

ទោះជាយ៉ាងណាសម្ដេចតេជោ មិនទាន់បញ្ជាក់ទេថាសម្ដេចនឹងមានជំនួប ឬសកម្មភាពអ្វីខ្លះនៅរដ្ឋកុម្មុយនីស្តគុយបានៅឡើយទេ។

គុយបា និងព្រះរាជាណាចក្រកម្ពុជាបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងទាំងនេះបានឆ្លងកាត់ការសាកល្បងជាច្រើន តែនៅតែអាចរក្សានូវទំនាក់ទំនងនេះដល់បច្ចុប្បន្ន។ ទំនាក់ទំនងទាំងនេះគឺជាមរតកមួយរបស់មេដឹកនាំប្រវត្តិសាស្ត្រនៃបដិវត្តគុយបា អគ្គមេបញ្ជាការ Fidel Castro Ruz និងព្រះបាទ នរោត្តម សីហនុ ដែលក៏ជាស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធដែលគំនិតអំពីវឌ្ឍនភាព សន្តិភាព និងយុត្តិធម៌ បានរួមចំណែកដល់ការគោរព និងការកោតសរសើរគ្នាទៅវិញទៅមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក