ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់នៅខេត្តព្រះសីហនុ ដែលកំពុងរត់គេចខ្លួនឱ្យចូលខ្លួនទៅសារភាពកំហុស។
សម្ដេចតេជោ បានបញ្ជាបែបនេះក្រោយពីបានទទួលព័ត៌មានមួយដែលមេខ្លោងរូបនេះបានពាក់អាវគណបក្សប្រជាជនស្នើសុំដល់សម្ដេចឱ្យជួយដោះស្រាយ ដែលសម្ដេចបានផ្ញើទៅសួរអភិបាលខេត្តព្រះសីហនុ និងទទួលបានការឆ្លើយតបថាជនរូបនោះគឺជាមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់នៅក្នុងខេត្ត និងកំពុងរត់គេចពីការចាប់ខ្លួន។
សម្ដេចបានបញ្ជាក់ថា ប្រសិនជាជនរូបនេះចូលសារភាពកំហុសអាជ្ញាធរនឹងមិនចាប់ឃុំខ្លួននោះទេ៕
PHOTO: EAC NEWS