ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងការងារយកលុយរដ្ឋទៅដោះស្រាយឱ្យកម្មករដែលមានទំនាស់ជាមួយក្រុមហ៊ុនសិនមុននឹងមានចំណាត់ការលើក្រុមហ៊ុន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានទទួលដំណឹងថាកម្មករនៃរោងចក្របានធ្វើការដាក់ញាត្តិមកកាន់ខុទ្ទកាល័យរបស់សម្ដេច ដោយសម្ដេចបានសម្រេចបញ្ជានៅថ្ងៃព្រឹកទៅកាន់ក្រសួងការងារឱ្យយកលុយរដ្ឋដោះស្រាយជូនកម្មករសិន រួចចាំដោះស្រាយជាមួយក្រុមហ៊ុនតាមក្រោយដោយវិធានការផ្សេងៗ ឬបង្កកប្រាក់។
នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងពេលអញ្ជើញជាអធិបតីនាំការប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្រ្តនៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ៕