សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីបញ្ជាក់ពីជំហរសម្រាប់អ្នកវិនិយោគថាអ្នកណាមកវិនិយោគមុនគឺទទួលបានអាទិភាពជាងគេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជំហររបស់សម្ដេចចំពោះអ្នកវិនិយោគថា មិនថាក្រុមហ៊ុនតូច ឬធំនោះទេ ឱ្យតែមកដាក់វិនិយោគនៅកម្ពុជាមុន គឺសម្ដេចធានានូវអាទិភាពចំពោះក្រុមហ៊ុននោះតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា មានក្រុមហ៊ុនធំមួយគ្រោងមកដាក់វិនិយោគនៅកម្ពុជាដោយឱ្យរដ្ឋាភិបាលកម្ពុជាលុបសន្យាជាមួយក្រុមហ៊ុនមួយដែលបានមកមុនឱ្យសិទ្ធិទៅក្រុមហ៊ុនខ្លួនវិញដែលសម្ដេចថាសម្ដេចមិនអាចធ្វើបាន។

សម្ដេចបានឱ្យជាគតិមួយទៅក្រុមហ៊ុននោះវិញថា៖ «បើក្រុមហ៊ុនដែលខ្ញុំឱ្យសិទ្ធិគេហើយដកបាន ថ្ងៃក្រោយខ្ញុំក៏បំពានសិទ្ធិអ្នកឯងដែរ»

សម្ដេចថាក្រុមហ៊ុននោះបានទទួលគោរពចំពោះសម្ដេចលើជំហរមួយនេះ។

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជាក្នុងពេលអញ្ជើញជាអធិបតីនាំការប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្រ្តនៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ៕ 

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក