ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោផ្ដាំទៅម្ចាស់គម្រោងបុរីត្រូវធានាពីគុណភាពសេវាទូរស័ព្ទដល់អ្នករស់នៅ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅម្ចាស់គម្រោងធ្វើបុរីទាំងឡាយត្រូវធ្វើយ៉ាងណាធានាឱ្យមានសេវាទូរស័ព្ទដល់អ្នករស់នៅក្នុងបុរីរបស់ខ្លួនទាំងអស់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះបន្ទាប់ពីសម្ដេចបានបញ្ជាឱ្យរដ្ឋមន្ត្រីប្រៃសនីយ៍ និងទូរគមនាគមន៍លុបកុងត្រាសិទ្ធផ្ដាច់មុខរបស់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងគម្រោងបុរីនីមួយៗឱ្យអស់ និងអនុញ្ញាតដល់ក្រុមហ៊ុនផ្សេងរៀបចំបង្កើនគុណភាពសេវាក្នុងតំបន់ទាំងនោះ។

សម្ដេចតេជោថា៖ «ត្រូវជំរុញល្បឿនឱ្យសេវានានាទៅតំឡើងឡើងវិញ»

សម្ដេចតេជោ បញ្ជាក់ថារាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងមិនមែនដើម្បីជំរុញឱ្យផ្ដាច់មុខទេ។

សម្ដេចតេជោថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីនាំការប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្រ្តនៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក