ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញគោរពព្រះអដ្ឋិនៃសម្ដេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានយាងដល់ព្រះនគរខ្មែរវិញ។
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលគោរពព្រះអដ្ឋិព្រះអង្គនៅក្នុងបរិវេណ វត្តបទុមវត្តីរាជវរារាម ខាងត្បូងព្រះបរមរជវាំង ក្រុងចតុមុខមង្គល នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។
សម្ដេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាព្រះរាជបុត្រាច្បងរបស់ព្រះបរមរតនកោដ្ឋ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់យាងចូលព្រះទិវង្គតដោយព្រះជរាពាធ ក្នុងព្រះជន្ម ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២៕
PHOTO: KOK KY