ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកនាំពាក្យក្រសួងអប់រំបញ្ជាក់ពីគម្រោងបង្កើតមុខវិជ្ជាសិក្សាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានបញ្ជាក់ថា គម្រោងបង្កើតមុខវិជ្ជាសិក្សាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគម្រោងដែលស្ថិតក្នុងការបង្កើតវិទ្យាសា្ថនសិក្សាអន្តរជាតិ និងគោលនយោបាយ។ លោកបញ្ជាក់ថាវាមិនខុសអ្វីពីការបង្កើតមុខវិជ្ជាសិក្សាភាសាថៃ ភាសាជប៉ុន ភាសាកូរ៉េ ភាសាបារាំង ភាសាចិន ដែលមានស្រាប់នៅសាកលវិទ្យាល័យនោះទេ។

លោក រស់ សុវាចា បានបញ្ជាក់ក្នុងសន្នីសិទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែសីហា ឆ្នាំ២០២២នេះថា៖ «ខ្ញុំសូមគូសបញ្ជាក់ផងដែរថាកម្ពុជាវៀតណាមគឺបានធ្វើកិច្ចសហប្រតិបត្តិការពង្រឹងវិស័យអប់រំកម្រិងឧត្តមសិក្សាដូចជាកិច្ចសហប្រតិបត្តិការណ៍ដែលក្រសួងអប់រំ យុវជន និងកីឡា មានជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់ដែលបាននឹងបន្តកំពុងកើតមានដើម្បីចូលរួមលើកកម្ពស់ការអប់រំ យុវជន និងកីឡាទៅតាមទិដ្ឋភាពជាក់ស្ដែង»។

លោកបញ្ជាក់ថាកម្ពុជាមានកិច្ចព្រមពៀងសហប្រតិបត្តិការវិស័យអប់រំ វិស័យឧត្តមសិក្សាកម្ពុជា-វៀតណាម ដែលមានតាំងពីឆ្នាំ២០០១ មកម្លេះ។

ការឆ្លើយតបរបស់អ្នកនាំពាក្យរូបនេះគឺដើម្បីឆ្លើយតបទៅនឹងមតិរិះគន់មួយចំនួនបន្ទាប់ពីមានព័ត៌មានថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ របស់កម្ពុជាគ្រោងបង្កើតមុខវិជ្ជាសិក្សាវៀតណាម ដែលពួកគេថាកំពុងយកឥទ្ធិពលពីប្រទេសវៀតណាមមកកាន់កម្ពុជា។

បើតាមលោក រស់ សុវាចា គម្រោងបង្កើតមុខវិជ្ជាសិក្សាវៀតណាមមានការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រចំនួន៣គឺ បរិញ្ញាបត្រសិល្បះសិក្សាវៀតណាម បរិញ្ញាបត្រសិល្បះភាសាវៀតណាមសម្រាប់ការបកប្រែ និងបរិញ្ញាបត្រសិល្បះភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច៕

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក