ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនថៃមួយចង់បានកុមារកម្ពុជា ៣០នាក់ទៅសិក្សាល្បែងយុទ្ធសាស្ត្រអុក Go របស់ចិន

ភ្នំពេញ៖ ប្រធានគណៈកម្មការប្រតិបត្តិនៃក្រុមហ៊ុន CP All នៅប្រទេសថៃលោក Korsak Chairasmisak បានជម្រាបជូនសម្ដេចតេជោថាលោកនឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បច្ចេកទេស ចំនួន ២០ និងផ្ដល់ការសិក្សាដល់កុមារកម្ពុជា ចំនួន ៣០នាក់ ទៅរៀនពីល្បែងអុកចិន នៅប្រទេសថៃផងដែរ។

លោកបានបញ្ជាក់ចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបមួយនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ដោយថា រាល់ការចំណាយទាំងអាហារូបករណ៍ និងការសិក្សាល្បែងអុកចិន ទាំងអស់គឺលោកជាអ្នកធានារ៉ាប់រង។

ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផល្លែត បានប្រាប់អ្នកយកព័ត៌មានថា៖ «ល្បែងយុទ្ធសាស្ត្រគោ គឺជាល្បែងមួយដែលមានប្រភពចេញពីប្រទេសចិនដែលមានអាយុកាលជាង ៣ពាន់ឆ្នាំមកហើយ ហើយលោកក៏ជាអ្នកបង្រៀននូវល្បិចយុទ្ធសាស្ត្រនេះ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Korsak ដែលបានផ្ដល់អាហារូបករណ៍និងផ្ដល់ឱកាសដល់កុមារកម្ពុជាបានទៅរៀនសិក្សាល្បែងយុទ្ធសាស្ត្ររបស់ចិននេះ។ សម្ដេចតេជោបានជំរុញឲ្យលោក Korsak បន្តពិភាក្សាកិច្ចការនេះជាមួយនឹងរដ្ឋមន្ត្រីក្រសួងអប់រំបន្តទៀត។

ល្បែងអុក Go របស់ចិនគឺជាហ្គេមក្តារយុទ្ធសាស្ត្រសម្រាប់អ្នកលេងពីរនាក់ដែលគោលបំណងគឺដើម្បីឡោមព័ទ្ធទឹកដីច្រើនជាងគូប្រកួត។ ល្បែងនេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនជាង ២ ៥០០ ឆ្នាំមុន ហើយត្រូវបានគេជឿថាជាហ្គេមក្តារដែលចំណាស់ជាងគេបំផុតដែលបន្តលេងរហូតមកដល់បច្ចុប្បន្ន។ បច្ចុប្បន្នសហព័ន្ធអន្តរជាតិគោមានប្រទេសជាសមាជិកចំនួន៧៥៕ 

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក