នាយទាហានកម្ពុជា ចំនួន៧រូបបានបញ្ចប់ការសិក្សា (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្មដោយជោគជ័យពីទីក្រុង Smolensk សហព័ន្ធរុស្ស៊ី
ភ្នំពេញ: នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ នាយទាហានកម្ពុជា ចំនួន៧រូបដែលបានបញ្ចប់ការសិក្សាថ្នាក់ Specialist degree (ថ្នាក់អនុបណ្ឌិតយោធា) ជំនាញវិស្វកម្មដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាសនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សីទីក្រុង Smolensk សហព័ន្ធរុស្ស៊ី។
នាយទាហានកម្ពុជាទាំង៧រូបរួមមាន៖
១, អនុសេនីយ៍ទោ សុវត្ថិ ដាវីត
២, អនុសេនីយ៍ទោ ច័ន្ទ ពិសិដ្ឋ
៣, អនុសេនីយ៍ទោ ប្រុក ធូឆវ័ន្ត
៤, អនុសេនីយ៍ទោ អ៊ុក សុវណ្ណារ៉ា
៥, អនុសេនីយ៍ទោ លុយ វ៉ាវី
៦, អនុសេនីយ៍ទោ អួង ធៀង
៧, អនុសេនីយ៍ទោ អែម ឌី
សូមបញ្ជាក់ថា សញ្ញាបត្រថ្នាក់ Specialist degree ទាំងអស់ដែលចេញដោយស្ថាប័នអប់រំរុស្ស៊ី គឺមានតម្លៃស្មើនឹងសញ្ញាបត្រថ្នាក់អនុបណ្ឌិត នៅប្រទេសកម្ពុជា៕