ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

ចំណូលពន្ធ ៧ខែនៃឆ្នាំ២០២២ កម្ពុជាប្រមូលពន្ធកើនជិត ៣០ភាគរយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារឱ្យដឹងថាក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២២ ចំណូលពន្ធដារដែលខ្លួនប្រមូលបានជាង ២ ២១០លានដុល្លារអាមេរិក កើនឡើងជិត ៥០០លានដុល្លារ ឬស្មើនឹង ២៨,៦២ភាគរយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថាចំណូលដែលប្រមូលបានកើនឡើងនេះដោយសារការអនុវត្តនូវអភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាគាំទ្របានល្អ និងងាយស្រួលដល់អ្នកជាប់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា៖ «ទោះបីជាមានហានិភ័យដែលបណ្ដាលពីភាពមិនប្រកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកលរលកនៃការរីករាលដាលនិងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយនិងសន្ដិសុខសកលដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដុ្ឋកិច្ចកម្ពុជាយ៉ាងណាក្ដី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយៈពេល៧ខែ ឆ្នាំ២០២២ នេះនៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ ដោយតែងតែសម្រេចបានគ្រប់និងលើសផែនការកំណត់ក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិការសម្រាប់ចំណាយនានារបស់រដ្ឋាភិបាល ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក