ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសុខាភិបាលព្រមានមន្ទីរពហុព្យាបាលម្លិះដង្កោ និងស្នើដល់រដ្ឋបាលរាជធានីភ្នំពេញពង្រឹងវិធានការលើឡានពេទ្យឯកជនឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានព្រមាន និងផាកពិន័យដល់វេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់ពហុព្យាបាលម្លិះដង្កោ បន្ទាប់ពីពិនិត្យឃើញថា គ្លីនិកឯកជនរបស់លោក ស៊ឹម វន់ ល្មើសវិធានការរបស់ក្រសួងដែលហាមមិនឱ្យយករថយន្តគិលានសង្គ្រោះឯកជនទៅដឹកអ្នករបួសទៅព្យាបាលនៅគ្លីនិកឯកជន និងបានស្នើដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឱ្យពង្រឹងវិធានការលើគ្លីនិកឯកជនដែលយករថយន្តគិលានសង្គ្រោះទៅប្រព្រឹត្តខុសច្បាប់។

ក្នុងលិខិតផ្ញើទៅកាន់វេជ្ជបណ្ឌិត ស៊ឹម វន់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផាកពិន័យម្ចាស់គ្លីនិកម្លិះដង្កោរូបនេះចំនួន ១០លានរៀល (ប្រមាណ ២ពាន់៥រយដុល្លារអាមេរិក) និងបញ្ជាឱ្យបញ្ឈប់យករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាលនៅគ្លីនិកខ្លួនទៀត ត្រូវគោរពនូវកិច្ចសន្យារបស់ខ្លួនជាមួយក្រសួង ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗរបស់ក្រសួងសុខាភិបាល។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានព្រមានថា៖ «ក្នុងករណីដែលលោកវេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងមានវិធានការបិទមន្ទីរពេទ្យព្យាបាលម្លិះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ»

ក្នុងលិខិតដាច់ដោយឡែកមួយទៀតដែលផ្ញើទៅអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា កន្លងមកក្រសួងសុខាភិបាលបានចេញសារាចរណែនាំជាច្រើនលើកអំពីការហាមឃាត់មិនអនុញ្ញាតឱ្យគ្លិនិកឯកជនយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាលនៅគ្លីនិករបស់ខ្លួនជាដាច់ខាត តែទោះជាយ៉ាងណាក្រសួងនៅតែឃើញថាគ្លីនិកឯកជនមួយចំនួនពុំបានគោរពនូវការណែនាំនេះនោះទេ ដែលបង្ករឱ្យមានរូបភាពអានាធិបតេយ្យជាច្រើន។ ក្នុងន័យនេះលោក ម៉ម ប៊ុនហេង បានស្នើដល់លោក ឃួង ស្រេង ឱ្យចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះគ្រប់ម្ចាស់គ្លីនិកឯកជនដេលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដឹកតាមដងផ្លូវខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល។

ក្នុងលិខិតនោះលោករដ្ឋមន្ត្រីបនាបញ្ជាក់ថា៖ «ឡានពេទ្យឯកជនមួយចំនួនទៀតដែលពុំមានឈ្មោះគ្លីនិកទៅដឹកអ្នកគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវរហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នាដឹកយ៉ាងអានាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រួពេទ្យដទៃទៀត»

គួរឱ្យដឹងផងដែរថាការព្រមានរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅពេលនេះបានកើតឡើងក្រោយពីមានព័ត៌មានដែលរថយន្តសង្គ្រោះនៃគ្លីនិកព្យាបាលឯកជនម្លិះដង្កោរបានដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ម្នាក់ទៅព្យាបាលនៅគ្លីនិករបស់ខ្លួន និងមិនអនុញ្ញាតឱ្យក្រុមគ្រួសារជនរងគ្រោះទៅព្យាបាលនៅពេទ្យផ្សេងនោះទេដោយតម្រូវឱ្យបង់លុយទើបអនុញ្ញាតឱ្យចេញពីពេទ្យ រួមទាំងវីដេអូនៃការដណ្ដើមគ្នានៃឡានពេទ្យឯកជនលើសាកសពដែលស្លាប់នៅតាមដងផ្លូវត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក