ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជានិងណូវែលហ្សេឡង់ សិក្សាគម្រោងថ្មីមួយដើម្បីបញ្ជៀសជំនន់ក្នុងតំបន់អង្គរ

សៀមរាប៖ អាជ្ញាធរអប្សរា និងគណៈប្រតិភូពីប្រទេសណូវែលហ្សឡង់ បានជួបពិភាក្សានិងសិក្សាលើការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ កាលពីថ្ងៃទី៤ ដល់១២ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តកិច្ចសហការលើគម្រោងក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩។

បើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌គម្រោងនេះមានសារៈប្រយោជន៍ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណកាន់តែមានប្រសិទ្ធិភាពដើម្បីបញ្ចៀសទឹកជំនន់ក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពនិងធនធានមនុស្សជាដើម។

គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ ណូវែលហ្សេឡង់បានជួយគាំទ្រដល់ការអនុវត្តគម្រោងចំនួន ៣ដំណាក់កាលរួចមកហើយ តាំងពីឆ្នាំ២០១៩មក ដែលរួមមានគម្រោងគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍ ដំណាក់កាលទី១ និងដំណាក់កាលទី២ ពីឆ្នាំ២០០៩ ដល់២០១៣ និង គម្រោងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក