ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ឥណ្ឌាចាប់ផ្ដើមរួមគ្នាគម្រោងស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ

ព្រះវិហារ៖ ក្រុមបុរាណវិទូនៃអាជ្ញាធរជាតិព្រះវិហារ និងក្រុមបុរាណវិទូនៃប្រទេសឥណ្ឌា បានចាប់ផ្ដើមបើកការដ្ឋានកំណាយបុរាណវិទ្យានៅប្រាសាទព្រះវិហារ ដែលជាការងារស្ថិតក្នុងគម្រោងរួមគ្នានៃប្រទេសទាំងពីរ។

កំណាយចាប់ផ្ដើមនៅឦសាននៃគោបុរៈទី៥ ប្រាសាទព្រះវិហារ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ ដើម្បីស្វែងយល់អំពីបច្ចេកទេសរៀបចំគ្រឹះសំណង់គោបុរៈទី៥ និងដើម្បីប្រមូលទិន្នន័យរៀបចំឯកសារអភិរក្ស និងជួសជុលឡើងវិញ។

តាមការគ្រោងទុកការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះមានរយៈពេល៣០ថ្ងៃ ដែលដឹកនាំដោយប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បណ្ឌិត អ៊ា ដារិទ្ធ។

កម្ពុជានិងឥណ្ឌា បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង សម្រាប់អភិរក្ស/ជួសជុលប្រាសាទព្រះវិហារ ក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី ស៊ុសម៉ា ស្វារ៉ាច ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០១៨៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក