ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋអនុគ្រោះពិន័យចំពោះការហួសសពុលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍រហូតដល់ដាច់ឆ្នាំ២០២២

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានសម្រេចអនុគ្រោះលើការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ ការលើកលែងនេះដោយថា ជាការលើកទឹកចិត្ត និងជំរុញការត្រៀមខ្លួននៃវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៣។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១១ ខែសីហា ក្រសួងទេសចរណ៍បានជំរុញដល់មគ្គុទេសក៏ទេសចរណ៍ដែលផុតអាជ្ញាបណ្ណទាំងអស់អាចមកដល់ពាក្យស្នើសុំអាជ្ញាបណ្ណឡើងវិញបានដោយពុំមានការបង់ពិន័យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅតាមមន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់។

ក្រៅពីអនុគ្រោះពិន័យសពុលភាពអាជ្ញាបណ្ណក្រសួងក៏ផ្ដល់ការលើកលែងការស្នើសុំលិខិតបញ្ជាក់សុខភាព ដោយយកជំនួសវិញនូវលិខិត ឬកាតបញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស និងដូសជំរុញ ដោយចាប់អនុវត្តពីថ្ងៃចុះហត្ថលេខាដល់ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

គួរឱ្យដឹងផងដែរថា រដ្ឋាភិបាលបានជ្រើសយកឆ្នាំ២០២៣ ជាឆ្នាំជំរុញទេសចរណ៍ទាំងផ្ទៃក្នុង និងមកពីបរទេស ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនឺងការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាអូឡាំពិកហ្គេម៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក