ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដមន្ត្រីកោតសរសើរលោកស្រី ម៉ែន សំអន ជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជូនពរខួបកំណើតដល់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវ ដែលបានរួមចំណែកយ៉ាងធំធេងក្នុង បុព្វហេតុបម្រើប្រទេសជាតិ។

ក្នុងលិខិតជូនពរនោះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកស្រី ម៉ែន សំអន ជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាពដ៏ប្រពៃ ហើយតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌ដ៏ល្អផូរផង់ និងបានចូលរួមគ្រប់សកម្មភាពក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាព ប្រជាជន។

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៥៣ នៅក្នុងស្រុកសំបូរខេត្តក្រចេះ បច្ចុប្បន្នលោកស្រីគឺជាអនុប្រធានគណបក្សប្រជាជន និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភាកម្ពុជា។ លោកស្រីត្រូវបានគេចាត់ទុកថាជាស្ត្រីម្នាក់ដែលមានឥទ្ធិពលនៅក្នុងសង្គម និងជាតែស្ត្រីតែម្នាក់គត់ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រី ដែលជាតំណែងកំពូលមួយនៃរាជរដ្ឋាភិបាល៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក