វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រសួងមហាផ្ទៃជ្រើសរើសមន្ត្រីពន្ធនាគារជាង ៤០០នាក់សម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចឱ្យជ្រើសរើសមន្ត្រីពន្ធនាគារចំនួន ៤០៥នាក់ ក្នុងនោះស្រីចំនួន ៤១នាក់ សម្រាប់ចូលបម្រើក្របខ័ណ្ឌមន្ត្រីពន្ធនាគារឆ្នាំ២០២២ ដើម្បីបម្រើការងារនៅមណ្ឌលអប់រំពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលយុវនីតិសម្បទា។ 

មណ្ឌលអប់រំ ពន្ធនាគារ និងមណ្ឌលយុវនីតិសម្បទា ដែលត្រូវជ្រើសរើសមកបំពេញនេះមាន១២ រួមមាន មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី៣ ពន្ធនាគាររាជធានីភ្នំពេញ ពន្ធធនាគារខេត្តកណ្តាល ពន្ធធនាគារខេត្តតាកែវ ពន្ធធនាគារខេត្តកំពង់ស្ពឺ ពន្ធធនាគារខេត្តព្រះសីហនុ ពន្ធធនាគារខេត្តត្បូងឃ្មុំ ពន្ធធនាគារខេត្តកំពង់ឆ្នាំង ពន្ធធនាគារខេត្តស្ទឹងត្រែង ពន្ធធនាគារខេត្តកំពត និងមណ្ឌលយុវនីតិសម្បទា។ 

បេក្ខជនដែលមានអាយុពី១៨ឆ្នាំ និងមិនលើស ២៥ឆ្នាំ ឬអាចដល់ ៣៥ឆ្នាំ អាស្រ័យលើកម្រិតវប្បធម៌ដែលរៀនដល់ឧត្តមសិក្សា មានសញ្ញាតិខ្មែរ មានកម្ពស់ពី១,៥៥ម សម្រាប់ស្រ្តី និង ១,៦៥មសម្រាប់បេក្ខជនជាបុរស អាចដាក់ពាក្យនៅតាមនាយករដ្ឋានបុគ្គលិកនៃអគ្គនាយករដ្ឋបាល និងតាមរដ្ឋបាលរាជធានី-ខេត្តទាំង៩ខាងលើ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ 

កាលបរិច្ឆេទប្រឡងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ ដោយមានវិញ្ញាសារប្រឡងចំណេះដឹងទូទៅ ចំណេះដឹងវិស័យមុខងារសាធារណៈ ចំណេះដឹងវិស័យពន្ធនាគារ និងគណិវិទ្យា ដែលមានរយៈពេលប្រឡង២ម៉ោងគត់៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក