ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋបន្ថែមប្រាក់ខែដល់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បៀវត្សរ៍សម្រាប់អតីតមន្ត្រី អតីតយុទ្ធជន និងជនមានពិការភាព។ 

ក្នុងអនុក្រឹត្យ ការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែលសម្រេចដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតម្លើងប្រាក់របបសន្ដិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនកម្រិត១ ដែលទទួលបានប្រាក់ប្រចាំខែបច្ចុប្បន្នទាបជាង ឬស្មើ ៦៧០ ០០០ (ហុកសិបប្រាំពីរម៉ឺន) រៀល នឹងត្រូវបន្ថែមឱ្យដល់ត្រឹម ៦៩០ ០០០ (ហុកសិបប្រាំបួនម៉ឺន) រៀល។ ខណៈកម្រិត២ នឹងត្រូវតម្លើងដល់ ៨០០ ០០០ (ប៉ែតសិបម៉ឺន) រៀល។ 

ចំពោះអតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន និងឧបត្ថម្ភអ្នកបម្រើជូនជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី៣ ត្រូវបន្ថែមឱ្យដល់ត្រឹម ៨២០ ០០០ (ប៉ែតសិបពីរម៉ឺន) រៀល ហើយកម្រិត៤ របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៨១០ ០០១ (ប៉ែតសិបមួយម៉ឺនមួយ) រៀលឡើងទៅ ត្រូវផ្ដល់ជូនបន្ថែមចំនួន ១០ ០០០ (មួយម៉ឺន) រៀល ក្នុង១ (មួយ) ខែ។ 

រាជរដ្ឋាភិបាលបញ្ជាក់ថា៖ «អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិតណាមួយខាងលើរួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ»

ក្នុងអនុក្រឹត្យដដែលក៏បញ្ចាក់ដែរថា ចំពោះជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែលបានធ្វើសមាហរណកម្មមុនឆ្នាំ២០១៥ ត្រូវបានបន្ថែមរបបឧបត្ថម្ភជូនអ្នកបម្រើក្នុង១នាក់ ២០០ ០០០ (ម្ភៃម៉ឺន) រៀល ក្នុង១ខែ។

របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនប្រចាំខែ និងអ្នកបម្រើរបស់ ជនពិការ និងជនបាត់បង់សមត្ថភាពការងារថ្នាក់ទី១ ដែលបានកំណត់ក្នុងមាត្រា១ និងមាត្រា២ ខាងលើ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ការកែប្រែរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវធ្វើឡើងដោយ អនុក្រឹត្យបន្ទាប់ពីការពិគ្រោះយោបល់រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមុខងារ សាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក