BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧៣៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៧ករណី ខណៈអ្នកជំងឺ ៥១៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១០នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៤៣,៤៤៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៤៤១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៣៨,០០៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១,៧៤១ករណី៕