ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគ្គលេខាធិការកាកបាទក្រហមកម្ពុជារម្លឹកសាខាខេត្តកំពង់ឆ្នាំងនូវអនុសាសន៍របស់សម្ដេចប្រធាន

កំពង់ឆ្នាំង៖ អគ្គលេខាធិកាកាកបាទក្រហមកម្ពុជាលោកស្រី ពុំ ចន្ទីនី បានរម្លឹកនូវដល់សាខាកាកបាទក្រមខេត្តកំពង់ឆ្នាំង អនុវត្តន៍ឱ្យបាននូវអនុសាសន៍ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយអំពាវនាវចំនួន១០ ចំនុចក្នុងគោលដៅថែរក្សាកិត្តិនាមឱ្យសក្ដិសមជាជំនួយការអាជ្ញាធរសារធារណៈលើវិស័យមនុស្សធម៌។

ថ្លែងក្នុងពិធីអបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ និងកាសទទួលស្គាល់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា កក្រក ខេត្តកំពង់ឆ្នាំងអណត្តិទី៥ កាលពីព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ លោកស្រី ពុំ ចន្ទីនី ជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ស្មារតី និងការទទួលខុសត្រូរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង កន្លងមក។

ក្នុងឱកាសនេះលោកស្រីបានរម្លឹកនូវអនុសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានណែនាំដល់សាខាខេត្ត ផ្តួចផ្តើមគំនិតរកប្រភពចំណូលនិងបង្កើតយុទ្ធសាស្ត្ររកចំណូលបង្កើនមូលនិធិសាខា ត្រូវចេះឃ្លាំមើលស្ថានភាពចំណូលចំណាយ និងការគ្រប់គ្រងសម្បត្តិក្នុងសាខា ហើយត្រូវរាយការណ៍ជាបន្ទាន់ជូនគណៈកម្មាធិការសាខាអំពីភាពមិនប្រក្រតីដែលកើតមាននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់សាខា (ប្រសិនបើមាន)។ ធ្វើយ៉ាងណាជួយគណៈកម្មាធិការសាខាក្នុងការធានានូវតម្លាភាពក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងត្រូវរាយការណ៍ពីការងារហិរញ្ញវត្ថុជូនរាល់សម័យប្រជុំគណៈកម្មាធិការសាខា។

ជាងនេះទៀតគណៈកិត្តិយសសាខា ត្រូវជួយគណៈកម្មាធិការសាខាក្នុងការពង្រឹងការអនុវត្តន៍តាមនីតិក្រមនានារបស់សមាគមជាតិ បន្តខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីក្រុម សាមគ្គីភាព អនុវត្តដោយឯកភាពនិងជួយគ្នាទៅវិញទៅមក រវាងគណៈកម្មាធិការសាខា-ក្រុមប្រតិបត្តិសាខាអនុសាខា។ បន្តអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព សហគមន៍ ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ឱ្យកៀកដល់ជនងាយរងគ្រោះបំផុតតាមតម្រូវការជាក់ស្តែងនៃប្រតិបត្តិការ ជាពិសេសនោះគឺបន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។

ក្នុងឱកាននោះលោកស្រី ពុំ ចន្ទីនី បានប្រកាសសេចក្តីសម្រេចចំនួន ៤ ទទួលស្គាល់ប្រធានគណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា គណៈកិត្តិយសអនុសាខា និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អាណត្តិទី ៥ ដែលជាសេចក្ដីសម្រេចរបស់សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ដោយបានសម្រេចតែងតាំងលោក អ៊ុក រ៉ាប៊ុន ជាប្រធានគណៈកិត្តិយសសាខា និងលោក ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី ប៊ន សុភី ជាអនុប្រធានអចិន្ត្រៃយ៍សាខាកក្រក ខេត្តកំពង់ឆ្នាំង អាណត្តិទី៥។

ប្រធានគណៈកម្មាធិការសាខា លោក ស៊ុន សុវណ្ណារិទ្ធិ បានប្តេជ្ញាចិត្តថានឹងធ្វើការប្រកាន់ខ្ជាប់នូវគោលការណ៍របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ធ្វើឱ្យសាខាដំណើរការល្អ រក្សាសាមគ្គីភាព ដឹកនាំតម្រង់ទិសក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវភារកិច្ចស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា បង្កើតគំនិតក្នុងការកៀរគររកមូលនិធិបម្រើឱ្យការងារមនុស្សធម៌របស់សាខា។ យកចិត្តទុកដាក់ណែនាំដល់អនុសាខាឱ្យខិតខំអនុវត្តការងារ ពង្រឹង និងពង្រីកអ្នកស្ម័គ្រនៅមូលដ្ឋានឱ្យចូលរួមក្នុងសកម្មភាពអប់រំសុខាមាលសហគមន៍ជាពិសេសជំងឺកូវីដ-១៩ ជាពិសេសបន្តយកចិត្តទុកដាក់ពង្រឹងពង្រីកយុវជនកាកបាទក្រហមកម្ពុជា និងគ្រឹះស្ថានសិក្សានានាជាគំរូក្នុងការងារមនុស្សធម៌ក្នុងសង្គម និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរស្ថាប័ន អង្គការជាតិ-អន្តរជាតិ រួមកម្លាំងជួយកាត់បន្ថយទុក្ខលំបាករបស់ជនរងគ្រោះ។

កាកបាទក្រហមកម្ពុជាដែលបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជួយដល់រដ្ឋាភិបាលក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។ យ៉ាងណាក៏ដោយនៅក្នុងរបបខ្មែរក្រហម ១៩៧៥-១៩៧៩ រាល់សកម្មភាពកាកបាទក្រហមកម្ពុជា ត្រូវផ្អាកទាំងស្រុង និងបានបាត់បង់នូវឯកភាពរបស់ខ្លួន។

ចាប់តាំងពីមានការបង្រួបបង្រួមនៅឆ្នាំ១៩៩៤ កាកបាទក្រហមកម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាលនៃ ការអភិវឌ្ឍស្ថាប័ន និងកំណែទម្រង់ ចាប់តាំងពីពេលនោះមកព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្ដិយស ហើយសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ជាប្រធានចាប់ពីឆ្នាំ១៩៩៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក