ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីព្រមានអ្នកក្លែងតេឡេក្រាមនិងបញ្ជាឲ្យលុបចោលជាបន្ទាន់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានអនុវត្តច្បាប់លើអ្នកដែលក្លែងគណនីតេឡេក្រាមដែលដាក់ឈ្មោះថា HUN SEN 24 និងបញ្ជាឱ្យម្ចាស់គណនីនេះឲ្យលុបចេញជាបន្ទាន់។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើហ្វេសបុកផេករបស់សម្ដេចថា៖ «មានជនខិលខូចបាននិងកំពុងក្លែងតេឡេក្រាម (telegram) របស់ខ្ញុំដោយ

យករូបថតខ្ញុំនិងភរិយានិងដាក់ឈ្មោះ @HUN SEN 24 ដូចមានភ្ជាប់ជាមួយ។ សូមបងប្អូនប្រុងប្រយ័ត្នកុំចាញ់បោកជនអាក្រក់នេះនិងសូមលោកអ្នកដែលក្លែងឈ្មោះខ្ញុំលុបចោលជាបន្ទាន់បើពុំនោះទេនឹងទទួលខុសត្រូវចំពោះមុខច្បាប់»។

គួរឱ្យដឹងថា បច្ចុប្បន្នសម្ដេចតេជោមាន Channel Telegram ផ្លូវការតែមួយប៉ុណ្ណោះដែលមានឈ្មោះ Prime Minister Hun Sen។

ក្រៅពីតេឡេក្រាមផ្លុវការសម្ដេចក៏មានបណ្ដាញសង្គមចំនួន២ ជាផ្លូវការផងដែរដែលមាន Facebook Page សម្រាប់បង្ហោះនូវកិច្ចការងាររបស់សម្ដេច និងInstagram ដែលសម្រាប់បង្ហោះពីសកម្មភាពផ្ទាល់ខ្លួនរបស់សម្ដេចនិងក្រុមគ្រួសារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក