ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះរាជអាជ្ញាចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ

ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់សមាជិកជាន់ខ្ពស់នេះគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងដីការបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ចុះថ្ងៃទី៩ ខែសីហា ព្រះរាជអាជ្ញា ប្លង់ សុផល បានយល់ឃើញថា លោក ស៊ុន ឆ័យ ពិតជាបានទទួលស្គាល់នូវបទសម្ភាសន៍របស់ខ្លួនក្នុងកម្មវិធីអាយឌាថករបស់សារព័ត៌មានខេមបូឌាដេលី ដែលបានបង្ហាញនូវធាតុផ្សំនៃបទល្មើស និងមានភស្ភុតាជាក់លាក់ដាក់បន្ទុក ដែលបង្ហាញថាលោក សុន ឆ័យ អាយុ ៦៦ឆ្នាំ ពិតជាមានពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់ចោទប្រកាន់។

លោក ប្លង់ សុផល បានចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តាមបញ្ញាត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជាឱ្យបញ្ជូនទៅលោក និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីជំនុំជម្រះតាមច្បាប់ផងដែរ។

កាលពីថ្ងៃទី១៤ ខែមិថុនា គណបក្សប្រជាជនកម្ពុជាបានសម្រេចប្ដឹងលោក សុន ឆ័យ ទារសំណងជំងឺចិត្តចំនួន ៤ពាន់លានរៀល ឬប្រមាណ ១លានដុល្លារអាមេរិក បន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សាយជាខេមភាសាចោទថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សង្កាត់កាលពីថ្ងៃ៥ មានការលួចបន្លំ បំភ័យ និងទិញសន្លឹកឆ្នោត។

ក្នុងពាក្យបណ្ដឹងចុះថ្ងៃអង្គារ៍ ទី១៤ ខែមិថុនានេះ មេធាវីតំណាងគណបក្សប្រជាជន លោក គី តិច បានភ្ជាប់ជូនទៅកាន់តុលាការនូវ USB អង្គចងចាំដែលផ្ទុកវីដេអូឃ្លីបរយៈពេល២ម៉ោង ១០នាទី និង៥៦វិនាទី នៃបទសម្ភាសន៍រវាងសារព័ត៌មានខេមបូឌាដេលី និងលោក សុន ឆ័យ ដែលត្រូវបានផ្សព្វផ្សាយតាមគេហទំព័រ បណ្ដាញសង្គមហ្វេសបុក និងយូធូប។ ក្នុងនោះលោក ស៊ុន ឆ័យ បានលើឡើងនូវចំណុចមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់កិត្តយសបក្សប្រជាជនដែលមានដូចជា «វាគ្រប់គ្រងដោយគណបក្សមួយទាំងស្រុង ពីលើដល់ក្រោម គេចង់ធ្វើអីក៏បានដែរ» «លទ្ធផលហ្នឹងវាមិនឆ្លុះពីឆន្ទះរបស់ពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បានវាសល់ប៉ុណ្ណឹង»

ជានេះទៅទៀតលោកក៏បានប្រៀបធៀបទៀតថា៖ «យើងមិនចង់ប្រៀបធៀបថា ចោរលួចគោទេ ដូចយើង និយាយអីចឹង ចោរលួចគោ បើវាលួចគោ៣ហើយ យើងម៉េចក៏មិនឱ្យវាលួចទាំង៥ទៅ អានេះយើងនិយាយ ភាសាសាមញ្ញទៅចុះ នេះជាឆន្ទៈពលរដ្ឋ ឆន្ទៈមួយចំនួនត្រូវគេបំបាត់ វានៅសល់ឆន្ទៈមួយចំនួនដែលយើង ការពារបាន យើងយកឆន្ទៈហ្នឹងម៉ោ អាហ្នឹងជារបស់យើង យើងតស៊ូ តវ៉ា ពីរឿងអ្វីដែលបាត់ អាហ្នឹងវាជារឿង ធម្មតា វាមិនដែលអ្នកណាទៅឱ្យគេប្រមូលយកទាំងអស់នោះទេ អាហ្នឹងវាមិនអាចទេ»

មេធាវីតំណាងបក្សប្រជាជនបានចាត់ទុកការលើឡើងទាំងនេះគឺជាអំពីទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្ដល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសិទ្ធចិត្ត និងមួលបង្កាច់ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត។

ក្រៅពីជាប់បំណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា លោក សុន ឆ័យ ក៏កំពុងជាប់បណ្ដឹងរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងបទបរិហាកេ្តរិ៍ជាសាធារណៈដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក