វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយលក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលគ្មានការទទួលស្គាល់ពីក្រសួង

ភ្នំពេញ: នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសហាមឃាត់ការចែកចាយលក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួង។

ក្រសួងសុខាភិបាលបានបន្តថាមានគណនីហ្វេសប៊ុកចំនួន៤ គឺ ១, បងប្រុសទីពីរ  ២, Leng Kuchnika Pol ៣, Srey Nit ៤, TMS-Trust Medical Services បាននិងកំពុងផ្សព្វផ្សាយលក់តេស្ដរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ គ្មានលេខបញ្ជីកា នឹងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀត ក៏កំពុងយកឧបករណ៍ទាំងនេះទៅធ្វើតេស្តជូនប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថាតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលកំពុងចរាចរខាងលើនេះគឺពុំមានការចុះបញ្ជីកាពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) នៅឡើយដែរហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ។

ក្រសួងសុខាភិបាលបានន្ថែមថានឹងមានវិធានការយ៉ាងតឹងរឹងបំផុតចំពោះសេវាសុខាភិបាលឯកជនណាដែលនៅតែឆ្លៀតឲ្យកាសប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក