ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងការងារវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-វៀតណាម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនលោក អ៉ិត សំហេង បានបញ្ជាក់ថា ទាំងបក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែយកចិត្តទុកដាក់ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយកម្ពុជា។ លោកបានរម្លឹកថាចំណងមិត្តភាពនៃប្រទេសទាំងពីរមានតាំងពីសម័យតស៊ូប្រយុទ្ធណ្តើមឯករាជ្យពីបារាំង រហូតដល់ការជួយសង្គ្រោះប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម ហើយបន្តកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមករហូតដល់បច្ចុប្បន្ន។

ថ្លែងក្នុងពិធីជប់លៀងទទួលស្វាគមន៍សមាជិកមជ្ឈិមបក្សនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមលោក PHAM TAT THANG និងគណប្រតិភូនៅសណ្ឋាគារភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែសីហា លោករដ្ឋមន្ត្រី អ៉ិត សំហេង ដែលជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាមហាជន និងជាប្រធានគណៈចលនាសហជីព និងចលនាកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថានផងនោះមានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ប្រជាជនកម្ពុជា សូមថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ ដល់ការថែរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នា នៅគ្រប់កាលៈទេសៈទាំងអស់ជាមួយកម្ពុជា តាំងពីសម័នអាណានិគមនិយមរហូតដល់ប្រទេសទាំងពីបានសុខសន្ដិភាព ហើយថ្មីនេះគឺក្នុងវិបត្តិនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលវៀតណាមបានចាត់វិធានការរួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ប្រទេសយើងទាំងពីរ ពិតជាមានមោទនភាពណាស់ ដែលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងគណៈចលនាមហាជន នៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឱ្យមានការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរ ស្របតាមទិសស្លោក « ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ។

លោកក៏បានជូនពរឱ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទាំងពីរកាន់តែរីកចម្រើនរឹងមាំជាលំដាប់។

អនុប្រធានអចិន្ត្រៃយ៍នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមលោក Pham Tat Thang បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយគណៈចលនាមហាជន នៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលបានចូលរួមចំណែកធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ ជីវភាពរស់នៅរបស់ប្រជាជន កាន់តែប្រសើរ និងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ។

កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដែលមានរយៈពេល ៥៥ឆ្នាំហើយមកដល់ពេលនេះ។ ទំនាក់ទំនងប្រទេសទាំងពីរបានពឹងផ្អែកលើគ្នាទៅវិញទៅមកក្នុងប្រវត្តិសាស្ត្រដោយកម្ពុជាបានជួយឱ្យវៀតណាមអាចវាយអាមេរិកបង្រួមបង្រួមទឹកដីខាងជើងនិងខាងត្បូងចូលគ្នាឡើងវិញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ខណៈនៅចុងឆ្នាំ១៩៧៨ វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួនចូលរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីវាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលធ្វើឱ្យកម្ពុជាអាចធានាដល់សិទ្ធរស់រានមានជីវិតឡើងវិញដែលជាចំណុចចាប់ផ្ដើមនៃការអភិវឌ្ឍន៍ជាតិដល់សព្វថ្ងៃនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក