ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីវប្បធម៌ជឿថា សប្ដាហ៍វប្បធម៌វៀតណាមនឹងផ្ដល់ឱកាសដល់ប្រជាជនប្រទេសកម្ពុជា-វៀតណាមស្វែងយល់ពីគ្នា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានលើកឡើងនូវក្ដីសង្ឃឹមវាព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌វៀតណាមដែលបានធ្វើនៅកម្ពុជាក្នុងសប្ដាហ៍នេះនឹងផ្ដល់ឱកាសដល់ប្រជាជនកម្ពុជា និងវៀតណាមស្វែងយល់ពីគ្នាក្នុងនាមមិត្តភាព និងបងប្អូនភូមិផងរបងជាមួយគ្នា។

លោកស្រី ភឿង សកុណា ថ្លែងបែបនេះក្នុងពេលអញ្ជើញបើកព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២» កាលពីថ្ងៃពុធ ទី១០ ខែសីហា នៅសាលមហោស្រពចតុមុខ។

លោកស្រីរដ្ឋមន្ត្រីបានលើកឡើងថា ព្រឹត្តិការណ៍នាពេលនេះអាចចាត់ទុកថាជាទំព័រថ្មី ដែលកម្ពុជានិងវៀតណាមបានសហការរៀបចំសប្តាហ៍វប្បធម៌ដោយសេរីនិងរីករាយដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម បន្ទាប់ពីការពន្យារពេលដោយសារជំងឺរាតត្បាត។

លោកស្រីបន្ថែមថា ជំទាវ ជឿជាក់ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះបានផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ ពីគ្នាទៅវិញទៅមកនិងរួមចំណែកក្នុងការនាំយកការផ្សារភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាពនេងបងប្អូនភូមិផងរបងជាមួយរវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញពីជំងឺរាតត្បាត។ ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ ដែលស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ មន្ត្រីជំនាញ និងក្រុមសិល្បៈនៃប្រទេសទាំងពីរ។

ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានបើកនូវព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២» ថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែសីហា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយមានការសហការគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។

សាធារណជនអាចចូលរួមទស្សនាដោយសេរីនូវការរៀបចំតាំងពិព័រណ៍សម្រាប់បង្ហាញវប្បធម៌ ប្រទេស ប្រជាជន និងការអប់រំរបស់វៀតណាមក្នុងក្របខណ្ឌសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក