ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោអញ្ជើញទៅធ្វើបុណ្យខួប ១០០ថ្ងៃជូនបងប្រុសទី២

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅខេត្តកំពង់ចាមនៅព្រឹកនេះដើម្បីរៀបចំពិធីបុណ្យខួប ១០០ថ្ងៃជូនសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្អូនទី២ របស់សម្ដេច ដែលបានទទួលមរណភាព នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង។

សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរដោយឧទ្ធម្ភាគចក្រទៅកាន់ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ មុនពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ៥ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ ដោយហេតុនេះសម្ដេចមិនបាននៅចូលរួមបុណ្យសព៧ថ្ងៃដល់សម្ដេចឧត្តមទេពញាណនោះទេ។

សម្ដេចតេជោបានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេច នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះថា សម្ដេចពិតជាពិបាកឈានជើងចេញពីក្រុមគ្រួសារក្នុងពេលដែលសម្ដេចមិនទាន់ធ្វើបុណ្យខួប៧ថ្ងៃ ជូនសម្ដេចឧត្តមទេពញាណនៅឡើយ។ ទោះជាយ៉ាងណាភារកិច្ចជាតិលើកនេះសម្ដេចមិនអាចអាក់ខានបានទេ ដោយសារសម្ដេចគឺជាប្រធានអាស៊ាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក