ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ភ្ញាក់ផ្អើលចំពោះអ្នកនិពន្ធសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដែលលំអិតស្ទើរគ្រប់សកម្មភាពរបស់លោក

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង លោក ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ចំពោះអ្នកនិពន្ធ លោក លាង ដឺលុច ដែលបានតាក់តែងសៀវភៅ៖ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដោយប្រើយន្តការ សង្កេតតាមដានផង បទសម្ភាសន៍ផង និងតាមរយៈបទពិសោធន៍ផ្ទាល់របស់អ្នកនិពន្ធ ដែលនាំអោយខ្លឹមសារមានភាពស៊ីជម្រៅ និងលម្អិត។ លោកថាភ្ញាក់ផ្អើលចំពោះលទ្ធផលដែលសៀវភៅនេះសម្រេចបាន។

លោក ហ៊ុន ម៉ានី បានសរសេរនៅលើហ្វេសបុកផេករបស់លោកថា ក្នុងនាមជាតួអង្គ ហើយក៏ជាអ្នកអានមួយរូប សម្រាប់សៀវភៅ៖ «ក្តីសង្ឃឹម ហ៊ុន ម៉ានី»។ យល់ថា សៀវភៅនេះ ពិតជាបានឆ្លុះបញ្ចាំងភាគច្រើនពីលោកមិនថាបុគ្គលិកលក្ខណៈ ភាពជាអ្នកដឹកនាំ ចក្ខុវិស័យ ឆន្ទៈ និងការប្តេជ្ញាចិត្តចំពោះប្រទេសជាតិ និងសង្គម។

លោកបន្ថែមថា៖ «ទន្ទឹមនេះ តម្លៃ និងសារៈសំខាន់នៃសៀវភៅនេះ មិនត្រឹមតែអនុញ្ញាតឱ្យសារធារណជនអាចស្វែងយល់កាន់តែច្បាស់អំពីខ្ញុំ តែក៏បានឱ្យខ្ញុំអាចកាន់តែយល់ពីខ្លួនឯងផ្ទាល់ តាមរយៈខ្លឹមសារដែលអ្នកនិពន្ធដែលមានវិជ្ជាជីវៈជាអ្នកសារព័ត៌មានជំនាញមួយរូបបានចងក្រង រំលេចឡើងក្នុងសៀវភៅ»។

លោកបានថ្លែងអរគុណដល់អ្នកនិពន្ធដែលបានសំរេចចិត្តជ្រើសរើសលោកជាតួអង្គ ដោយដំបូងលោកហាក់មានភ្ញាក់ផ្អើល ខណៈអ្នកនិពន្ធបានចំណាយពេលជាច្រើនក្នុងការតាមដាន និងសង្កេតយ៉ាងហ្មត់ចត់ចំពោះសកម្មភាព ការងារ ការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ រហូតឈានដល់ការសរសេរសៀវភៅក្តីសង្ឃឹម ហ៊ុន ម៉ានី បានយ៉ាងល្អិតល្អន់។

នៅព្រឹកថ្ងៃពុធនេះលោកក៏ត្រូវបានអញ្ជើញជាភ្ញៀវចូលរួមក្នុងកិច្ចពិភាក្សាស្តីពីសៀវភៅ៖ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដែលអង្គភាពសារព័ត៌មានថ្មីៗ បានរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប ដែលមានវត្តមានវាគ្មិនដទៃផ្សេងទៀត ព្រមទាំងសាធារណជនជាមិត្តអ្នកអានសៀវភៅ ក៏ដូចជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក