ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងការងារចាប់ផ្ដើមចុះផ្សព្វផ្សាយពីសិទ្ធិទទួលបានប្រាក់ចូលនិវត្តន៍ដល់កម្មករនិយោជិត

ភ្នំពេញ៖ ក្រសួងការងារបានបញ្ជូនមន្ត្រីរបស់ខ្លួនចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុននានានូវអត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកប្រាបក់សោធន (ប្រាក់ចូលនិវត្តន៍) សម្រាប់បុគលទាំងឡានដែលស្ថិតក្រោមច្បាប់ស្ដីពីការងារ។

ចាប់តាំងពីថ្ងៃទី១១ កក្កដា រហូតមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ មន្ត្រីក្រសួងបានចុះផ្សព្វផ្សាយដល់កម្មករករនិយោជិតចំនួន ៦៨៦លើក ដេលមានកម្មករនិយោជិតចំនួន ២៩៨ ២៤០នាក់ (ស្រី ២១៨ ០៨១នាក់) បានចូលរួម។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងសទី៩ ខែសីហា ក្រសួងការងារឱ្យដឹងថា៖ «តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ស្ដីពីការងារ ទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ម្យ៉ាងវិញតៀត បងប្អូនកម្មករនិយោជិត បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននេះឡើង»។

កាលពីថ្ងៃទី១ ខែកក្កដា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីក្រសួងការងារ បានចុះហត្ថលេខាដាក់ឱ្យអនុវត្តលើប្រកាសក្រសួងស្ដីពីការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារដែលមានន័យថា ចាប់ពីពេលនេះតទៅបុគ្គលិកវិស័យឯកជនក៏ទទួលបានប្រាក់សោធនិវត្តន៍ដូចបុគ្គលិករដ្ឋផងដែរ។

មាត្រា២នៃប្រកាសអន្តរក្រសួងនេះចែងថា៖ «របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ»។

គួរឱ្យដឹងផងដែរថាអនុក្រឹត្យស្ដីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ (ប្រាក់ចូលនិវត្តន៍សម្រាប់បុគ្គលិកវិស័យឯកជន) ត្រូវបានរដ្ឋាភិបាលបង្កើតឡើងតាំងពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

អនុក្រឹត្យមានគោលបំណងដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារដោយរាប់បញ្ចូលទាំងបុគ្គលដែលធ្វើការចាប់ពី២កន្លែងឡើងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក