ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានរដ្ឋវៀតណាមគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត និងសន្យាបន្ដជួយកម្ពុជាបន្តទៀត

ហាណូយ៖ ប្រធានរដ្ឋវៀតណាមលោក ង្វៀន សួនហ្វ៊ុក បានសម្ដែងការអបអរសាទរ និងគាំទ្រចំពោះលោក ហ៊ុន ម៉ាណែតដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនបោះឆ្នោតជាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ជាមួយនឹងការប្រកាសគាំទ្រដល់កម្ពុជាបន្តទៀតក្នុងនាមជាអ្នកជិតខាងល្អ។

លោក ង្វៀន សួនហ្វ៊ុក បានលើកឡើងបែបនេះក្នុងជំនួបរវាងលោកនិងលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត នៅរដ្ឋធានីហាណូយ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។

ក្នុងជំនួបនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូនលោក ង្វៀន សួនហ្វ៊ុក អំពីលទ្ធផលនៃកិច្ចសហប្រតបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរដែលសម្រេចបានកន្លងមក។ ក្នុងពេលនោះដែរលោក ហ៊ុន ម៉ាណែត ក៏បានស្នើសុំដល់ប្រធានរដ្ឋវៀតណាម ផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួមសម្រាប់ទាំងអស់គ្នា។

ប្រធានរដ្ឋនៃសាធារណសង្គមនិយមវៀតណាម ង្វៀន សួនហ្វ៊ុក បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និងបានគូសបញ្ជាក់ផងដែរអំពីការគាំទ្រចំពោះទិសដៅដែលបានឯកភាពគ្នា សំដៅធ្វើយ៉ាងណាបន្តថែរក្សា និងលើកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ ព្រមជាមួយនឹងការរួមគ្នាសំលឹងមើលសក្តានុពលថ្មីៗបន្ថែមទៀតសម្រាប់ពេលអនាគត។

លោកក៏បានកោតសរសើរអំពីស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចហួសពីការរំពឹកទុកក្នុងរយៈពេល ០៦ ខែដើមឆ្នាំនេះ ទោះបីជាកន្លងមកទទួលរងប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ និងបានបញ្ជាក់ផងដែរថា ប្រទេសវៀតណាម នៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងនាមជាអ្នកជិតខាងល្អជានិច្ច។

លោក ង្វៀន សួនហ្វ៊ុក ក៏បានសម្តែងនូវការអបអរសាទរ និងការគាំទ្រផងដែរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជាលើកទី៤៣ បោះឆ្នោតជាជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត និងបានជូនពរឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ នៅកម្ពុជា ប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ។

កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាចំនួន ៥៥ឆ្នាំហើយ (១៩៦៧-២០២២) ក្រោយការរំដោះប្រទេសចេញពីរបបខ្មែរក្រហម ចំណងទំនាក់ទំនងប្រទេសទាំងពីរបានក្លាយជាចំណងទំនាក់ទំនងសហប្រតិបត្តិការនិងជួយគ្នា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានចាត់ទុកគ្នាថាជាមិត្ត ជាបងប្អូន និងអ្នកជិតខាងល្អថែមទៀតផងដែរ។

សាធារណៈសង្គមនិយមវៀតណាមស្ថិតក្នុងលំដាប់ទី១ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ដែលបានដាក់ទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២១ កន្លងមានជាង ៩កោដដុល្លារសហរដ្ឋអាមេរិក៕

PHOTO: RAKSMEY9


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក