ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីថា ការបាត់បង់មហាឧបាសិកា ពេន យុត គឺជាបាត់បង់អ្នកលើកស្ទួយព្រះពុទ្ធសាសនាដ៏សំខាន់ម្នាក់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវសេចក្ដីក្ដុកក្ដួល និងសោកស្ដាយក្រោយទទួលដំណឹងពីមរណាភាពរបស់មហាឧបាសិកា ពេន យុត ដែលត្រូវជាម្ដាយក្មេករបស់រដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញារីទ្ធ។ សម្ដេចថា ការបាត់បង់មហាឧបាសិកា ពេន យុត គឺជាការបាត់បង់ដ៏ធំធេងដល់ក្រុមគ្រួសារ និងជាការបាត់បង់អ្នកលើស្ទួយវិស័យពុទ្ធសាសនាម្នាក់នៅកម្ពុជាផងដែរ។

ក្នុងសារលិខិតរំលែកទុកផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «មរណភាពរបស់មហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត គឺជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ និងចៅៗ និងពេញមួយជីវិតរបស់មហាឧបាសិកា បានតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើននាពេលកន្លងមក»

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាឧបាសិកា កុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ម្ដាយក្មេករដ្ឋមន្ត្រីព័ត៌មាន មហាឧបាសិកា ពេន យុត បានទទួលមរណភាពនៅព្រឹកថ្ងៃអង្គារ៍ ទី៩ ខែសីហានេះ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ឧបាសិកា ពេន យុត គឺជាម្ដាយបង្កើតរបស់លោកស្រី ខៀវ ទេព រង្ស៊ី ភរិយារដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ។ មហាឧបាសិកា ពេន យុត គឺជាប្រធានសីលវតី វត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ និងទទួលងារពីសម្ដេចព្រះសង្ឃរាជជា កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ៍ផងដែរ។

បច្ចុប្បន្នសពមហាឧបាសិកា ពេន យុត ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ ភូមិលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក