ភ្នំពេញ៖ ក្រសួងទេសចរណ៍គ្រោងដោះស្រាយថ្លៃសំបុត្រទេសចរណ៍នៅតំបន់ចុងឃ្នៀសជូនភ្ញៀវទេសចរណ៍ជាតិដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុងទៅកាន់ខេត្តសៀមរាប។
គម្រោងនេះត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីទេសចរណ៍លោក ថោង ខុន ក្នុងកិច្ចប្រជុំគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហានេះ នៅរាជធានីភ្នំពេញ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសបិទសន្និបាតក្រសួងទេសចរណ៍កន្លងទៅ ក៏បានសម្រេចយកឆ្នាំ២០២៣ ជំរុញទាក់ទាញឱ្យភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនឡើងវិញ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ Visit Cambodia Year 2023) ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ ក្នុងនោះការជំរុញចលនាទេសចរផ្ទៃក្នុងក៏នៅតែយុទ្ធសាស្ត្រសំខាន់ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានដាស់តឿននិងក្រើនរលឹក។
ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២២នេះរដ្ឋប្រមូលលុយពីការលក់សំបុត្រទូកជូនភ្ញៀវទេសចរណ៍ ៤៣ ៦៦២ដុល្លារអាមេរិក៕