ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រូបចម្លាក់ព្រះគណេសដែលពិភពលោកចង់បានបំផុតនឹងត្រូវបញ្ជូនពីអាមេរិកមកកម្ពុជាវិញ

ញ៉ូវយ៉ក៖ រូបចម្លាក់ព្រះគណេសដែលបាត់ពីប្រាសាទកោះកេរ និងត្រូវបានអង្គការសម្ព័ន្ធភាពបុរាណវត្ថុចាត់ជារូបចម្លាក់ដ៏ប្រណិតមួយក្នុងចំណោម១០ ដែលគេចង់បានបំផុតត្រូវបានអាមេរិកប្រគល់ជូនស្ថានទូតកម្ពុជាវិញហើយ ខណៈភាគីកម្ពុជាកំពុងធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូនដើម្បីបញ្ជូនត្រលប់មកកម្ពុជាវិញ។

បើតាមការបញ្ជាក់របស់ក្រសួងវប្បធម៌រូបព្រះគណេសនេះនិងត្រូវបញ្ជូនមកជាមួយរូបចម្លាក់ចំនួន ២៩ផ្សេងទៀត។

អ្វីដែលជាការកត់សម្កាល់នោះគឺរូបសំណាកព្រះគណេសដែលពិភពលោកចង់បានបំផុតនេះនៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយទេ ទោះបីជាក្នុងពិធីប្រគល់ដែលធ្វើឡើងដោយការិយាល័យមេធាវីអាមេរិកកាលពីម្សិលមិញក៏ដោយ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿ សកុណា បានថ្លែងថា កម្ពុជាពិតជាមានសេចក្ដីរំភើបរីករាយដែលរតនសម្បត្តិដ៏ល្អឯកទាំងនេះត្រូវបាននាំត្រលប់មកទឹកដីកំណើតវិញ។

លោកស្រីថា៖ «ការបញ្ជូនមកវិញនេះគឺអាចសម្រេចបានដោយសារកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជានិងអាមេរិក) និងក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់ឱកាសក្នុងការនាំមកវិញនូវព្រលឹងបុព្វបុរសខ្មែរ ដែលបានសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំនាសម័យសង្គ្រាម និងអសន្តិសុខ»

រូបចម្លាក់ព្រះគណេសដែលត្រូវបានអាមេរិកប្រគល់ជូនកម្ពុជាវិញនេះ ត្រូវបានអង្គការសម្ព័ន្ធវត្ថុបុរាណ Antiquities coalition ចាត់ទុកជារូបចម្លាក់មួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង១០ ដែលត្រូវបានគេលួច។ មុននឹងអាមេរិកសម្រេចបញ្ជូនវត្ថុបុរាណទាំងនេះត្រលប់មកវិញនេះត្រូវការចំណាយពេលចរចាអស់ពេល២ឆ្នាំ។

ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សម្ព័ន្ធវត្ថុបុរាណ Antiquities coalition បានសម្ដែងនូវសេចក្ដីរីករាយដែលរូបសំណាកព្រះគណេសត្រូវបានអាមេរិកដកហូតពីអ្នកប្រមូលវត្ថុបុរាណឯកជនប្រគល់មកឱ្យកម្ពុជាវិញ។

ក្នុងសេចក្ដីប្រកាសនោះលើកឡើងថា៖ «យើងមានអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់គាត់ (អ្នកប្រមូលវត្ថុបុរាណ) ហើយសង្ឃឹមថាគំរូនេះបំផុសគំនិតអ្នកដទៃឱ្យធ្វើរឿងត្រឹមត្រូវ ដូច្នេះវត្ថុបុរាណដែលបាត់ក្នុងបញ្ជីដែលចង់បានបំផុតទាំង១០របស់ពិភពលោកអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក