ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៥ករណីថ្មី (ឆ្លងថ្មីសហគមន៍២៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី និងមានអ្នកជំងឺជាសះស្បើយចំនួន ៥៤នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី៩ ខែសីហា ២០២២។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,០៨១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,៧៦១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៥,២៦៥ករណី(ជាប្រភេទអូមីក្រុង) ៕