ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អត់សំខាន់ថាយើងពាក់ស័ក្កិប៉ុន្មានលើស្មា អ្វីដែលសំខាន់នោះគឺគុណតម្លៃ

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងពីមូលហេតុចង់ឱ្យទាហានរៀនយល់តម្លៃលើឋាន្តរស័កខ្លួនឯងដោយថា ស័ក្កិពាក់លើស្មាមិនសំខាន់ អ្វីដែលសំខាន់គឺជំនាញក្នុងខ្លួននឹងការបំពេញតួនាទីភារកិច្ចរបស់ទាហាន។

ក្នុងវីដេអូប្រមាណ៨នាទីដែលលោក ហ៊ុន ម៉ាណែត បានចែករំលែកអំពីទស្សនៈរបស់លោកកាលពីម្សិលមិញក្នុងការដឹកនាំ ចាត់ចែងទ័ពតាំងពីលោកលើឡើងជាមេបញ្ជាការទ័ពជើងគោក លោកថាបានសម្រេចឱ្យទ័ពដែលចូលបំពេញបន្ថែមត្រូវទៅធ្វើការនៅទីតាំងដែលត្រូវឱ្យឈរជើងរយៈពេល ២៤ខែសិន មិនត្រូវផ្លាស់ចេញមុនការកំណត់បានទេ កូនមិនត្រូវដាក់ឱ្យធ្វើការផ្ទាល់ក្នុងអង្គភាពជាមួយឪពុក ហើយនៅពេលចូលទាហានគឺមិនត្រូវមានភារកិច្ចអ្វីប៉ះពាល់ដល់ការងារទ័ពនោះទេ។ អ្វីដែលសំខាន់នោះគឺលោកចង់ឱ្យមន្ត្រីដែលចូលថ្មីឱ្យតម្លៃលើកងទ័ព និងឋាន្តរស័ក្កិ។

លោកថា៖ «ខ្ញុំឱ្យយ៉ាងច្រើនស័ក្កិ៣បើសិនជាគាត់មានជំនាញ%ឌុកឌ័រខាងពេទ្យអីពិបាកបណ្ដុះ បើអ្នកផ្សេងត្រឹមស័ក្កិ២ទេ! មកឬមិនមកអត់ទៅ! បើយើងមិនឱ្យតម្លៃស័ក្កិខ្លួនឯង។ គ្រាន់តែនៅស៊ីវិលមកដល់ឱ្យពាក់ផ្កាយពាក់អីទៅធ្វើអី? ចុះគេធ្វើការរាប់ឆ្នាំ? តែបើបានបណ្ឌិតមកពាក់ស័ក្កិ២ អ្នកផ្សេងទៀតត្រឹមបរិញ្ញាមកអត់ហ៊ានទារស័ក្កិ១ទេ។ ថ្ងៃមុននៅង៧០ គាត់សុំពីណាមកគាត់សុំឱ្យនាយចំណង់អីខ្ញុំថាអត់ទេ! ត្រឹមព្រឹន្ទបាលទោអីហ្នឹងអស់ហើយមកឬមិនមកអត់ពូកុំខ្លាចអត់មនុស្សទីបំផុតមកដែរ»

លោកបញ្ជាក់ថា «ការឱ្យតម្លៃខ្លួនតួនាទីគឺវាសំខាន់ជាងស័ក្កិដែលពាក់លើស្មាទៅទៀត»

លោកបន្ថែមថា៖ «បើគេសួរខ្ញុំថាហេតុអីមេជើងគោកមិនព្រមពាក់ផ្កាយ៤ ខ្ញុំថាអត់សំខាន់។ ខ្ញុំទៅប្រជុំមេជើងគោកព្រុយយនេផ្កាយមួយក៏ស្មើខ្ញុំដែរ មេជើងគោកសិង្ហបុរីពីមុនពាក់តែផ្កាយ១ ផ្កាយ២ ក៏ស្មើខ្ញុំដែរវាអត់សំខាន់»

គួរឱ្យដឹងផងដែរថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាមេបញ្ជាការទ័ពជើងគោកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ជំនួសនាយឧត្តមសេនីយ៍ មាស សុភា ដែលទទួលតួនាទីថ្មីជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស។ រហូតមកដល់ពេលនេះលោក ហ៊ុន ម៉ាណែត បានកាន់តួនាទីនេះចំនួន៤ឆ្នាំរួចមកហើយ លោកមានភាពលេចធ្លោជាច្រើនទាំងជាមួយមហាជន និងកងទ័ព ក៏នឹងត្រូវចាត់ជាមនុស្សម្នាក់ដែលកំពុងមានឥទ្ធិពលក្នុងប្រទេសកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក