ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារ ជំងឺកូវីដ-១៩

(ភ្នំពេញ) : ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ថា យោងតាមរបាយការណ៍ពីមណ្ឌលសុខភាពចាក់អង្រែ ស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមៈ នៅពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ដោយសារមាន គ្រោះថ្នាក់ចរាចរត្រូវក្បាលធ្ងន់ធ្ងរសន្លប់បាត់បង់ស្មារតី តម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនដង្ហើម រួមទាំងមានប្រវត្តិជំងឺទឹក នោមផ្អែមប្រចាំកាយ។

បន្ទាប់ពីបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ គាត់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមណ្ឌល ព្យាបាលចាក់អង្រែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២:២៥នាទី រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺបានគាំងបេះដូង គ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង ប៉ុន្តែមិនអាចជួយ អ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង ១២:៥៧នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៥៧ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ រួមជាមួយនិងជំងឺទឹកនោមផ្អែមប្រចាំកាយនៅលើអ្នកជំងឺមានផ្ទុកវីរុសកូវីដ-១៩ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះឡើយ។

ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារសព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក