ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាប្ដេជ្ញាធ្វើការជាមួយប្រទេសពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពដើម្បីជំរុញនូវកិច្ចព្រមព្រៀងដែលបានអនុវត្តន៍តាំងពីខែមករា

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថានឹងធ្វើការជាមួយប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន និងកសាងសហគមន៍អាស៊ានមួយដើម្បីសម្រេចឱ្យបាននូវគោលដៅគន្លឹះនានាក្រោមផែនការលំអិតនៃការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥។

ថ្លែងអបអរក្នុងទិវាអាស៊ានលើកទី៥៥ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលបានរួបរួមគ្នាឱ្យក្លាយជាសមាគមដែលមានរចនាសម្ព័ន្ធ និងកំពុងមានឥទ្ធិពលក្នុងពិភពលោកមួយ។ សម្ដេចថាការនេះបណ្ដាលមកពីអាស៊ានជាគ្រួសារមួយដែលមានភាពវាងវៃហើយមានចំណុចសំខាន់មួយគឺ«ការពិភាក្សា»ដែលនាំឱ្យអាស៊ាននៅតែរួបរួមនិងអាចដោះស្រាយបញ្ហារួមគ្នាបាន។ 

សម្ដេចតេជោក៏មិនភ្លេចរំម្លឹកពីការចូលរួមជាមួយអាស៊ានរបស់កម្ពុជាផងដែរដែលថាតាំងពីឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះកម្ពុជាបានចូលរួមជាច្រើនជាមួយអាស៊ាននិងសកលលោកក្នុងគោលដៅចង់ឃើញពិភពលោកមួយដែលកមានសន្ដិសុខនិងស្ថេរិភាព ក្នុងនោះក៏មិនភ្លេចពីការពង្រឹងសេដ្ឋកិច្ចផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និតជាមួយបណ្ដាប្រទេសដែលជាសមាជិក RCEP ដើម្បីជំរុញដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង RCEP ដើម្បីសម្របសម្រួលបន្ដែមទៀតនូវលំហូរពាណិជ្ជកម្មឆ្លងដែន» ។ 

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងដំបូងបំផុតដែលចូលជាធរមានក្នុងពេលដែលកម្ពុជាបានក្លាយជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២។ កម្ពុជាតែងតែបានយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងនេះជាខ្លាំង។ 

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹកថ្ងៃទី៣ ខែសីហានេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងឱ្យរដ្ឋមន្ត្រីការបរទេសពិភាក្សាលើគំនិតផ្ដូចផ្ដើមពាក់ព័ន្ធនឹងការស្ដារពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដែលអាស៊ានបានឯកភាពគ្នាបង្កើតនូវយុទ្ធសាស្ត្រចំនួន៤ ក្នុងនោះមាន១ចំណុចគឺ «សំដៅបង្កើនឱ្យបានខ្ពស់នូវសក្ដានុពលនៃទីផ្សារអន្តរជាតិអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ចដែលទូលាយជាងមុន»។ សម្ដេចចង់បង្កើតលេខាធិការដ្ឋានភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដើម្បីសម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិបហើយរាជធានីភ្នំពេញជាទីតាំងនៃលេខាធិការដ្ឋាននេះ។

សម្ដេចមានជំនឿថាដើម្បីឱ្យសម្រេចបាននោះគឺតំបន់ត្រូវការលេខាធិការដ្ឋានអាស៊ានមួយសម្រាប់ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប។

សម្ដេចតេជោថា៖ «កម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់លេខាអិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបានរៀបចំគម្រោងសំណើលម្អិតទៀតផង។ ខ្ញុំសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើរជាផ្លូវការ

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងអាចនាំចេញទំនិញដល់ប្រទេសចំនួន១៥ ដែលរួមមានសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូអាស៊ានដែលរួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវែលហ្សេឡង់ ដែលស្មើនឹង ២៨%នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។ 

មុខទំនិញសំខាន់ៗជាច្រើននៃទំនិញកសិកម្ម កសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម និងត្រូវអនុញ្ញាតឱ្យនាំចូលប្រទេសទាំងនេះដោយត្រូវបានលើកលែងពន្ធជាមធ្យមជាង ៩០ភាគរយសម្រាប់ប្រទេសកម្ពុជា។

ក្រៅពីទទួលបានអត្ថប្រយោជន៍ពីការនាំចេញ កម្ពុជាក៏ទទួលបាននូវអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះផងដែរ ដែលមានដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ។

ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះកម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក