ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទង់ប៉ារ៉ាអូឡាំពិកបានមកដល់កម្ពុជាជាមួយនឹងការអបអរសាទរតាំងពីអាកាសយានដ្ឋានដល់គណៈកម្មាធិការជាតិអូឡាំពិក

ភ្នំពេញ៖ ទង់អាស៊ានប៉ារ៉ាហ្គេមបានមកដល់រាជធានីភ្នំពេញហើយ នៅម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃអាទិត្យ ទី៧ ខែសីហានេះដោយមានការដង្ហែរក្បួនអស្ចារ្យលើដងមហាវិថីធំៗមកកាន់គណៈកម្មាធិការអូឡាំពិកកម្ពុជា ជាមួយអត្តពលិកជ័យលាភីឆ្នាំ២០២២ផងដែរ។

រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយនៃទស្សនទានកីឡា និងកិត្យានុភាពជាតិក្នុងការនាំមកនូវទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF) មកកម្ពុជា។

សម្ដេចពិជ័យសេនាបានអំពាវនាវដល់ក្រសួង ស្ថាប័នគ្រប់ភាគីពាក់ព័ន្ធនិងពលរដ្ឋខ្មែរទាំងអស់ត្រៀមលក្ខណៈសម្បត្តិជាម្ចាស់ផ្ទះក្នុងការស្វាគមន៍ប្រតិភូកីឡាករ និងភ្ញៀវអន្តរជាតិមកពីជុំវិញពិភពលោកជាមួយនិងស្នាមញញឹមនិងឥរិយាបថថ្លៃថ្នូរ ចូលរួមរក្សាអនាម័យ និងបំបាត់ភាពអសកម្មក្នុងសង្គមដើម្បីលើកម្ពស់កិត្តិយសរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សម្ដេចពិជ័យសេនាថា៖ «ខ្ញុំសុំអំពាវនាវទាំងអស់គ្នាចូលរួមធ្វើជាម្ចាស់ផ្ទះទាំងអស់គ្នានៅគ្រប់ទិសទីទាំងអស់ឱ្យបានផុលផុសមែនទែនក្នុងព្រឹត្តិការណ៍កីឡារបស់យើងផងដែរ»

នេះជាលើកទី១ហើយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម បន្ទាប់ពីកម្ពុជាសាងសង់បញ្ចប់១០០% នៃសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោនៅរាជធានីភ្នំពេញ។

កាលពីយប់មិញនៅពហុកីឡដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី ភ្លេងជាតិកម្ពុជាបានបន្លឺឡើង ខណៈឥណ្ឌូនេស៊ីបានប្រគល់ទង់អាស៊ានប៉ារ៉ាហ្គេមដល់គណៈប្រតិភូកម្ពុជាដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតនោះនៅឆ្នាំ២០២៣។

តំណាងកម្ពុជាដែលទៅទទួលទង់មួយនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «ដោយក្តីមោទនៈជាទីបំផុត ថ្ងៃនេះកម្ពុជាបានទទួលទង់ជាផ្លូវការដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ កម្ពុជា សូមស្វាគមន៍!»

កីឡាអាស៊ានប៉ារ៉ាហ្គេមនឹងចាប់ផ្ដើមបន្តនៅថ្ងៃទី១ ខែមិថុនា និងបិទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក