ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អត្ដពលិកកីឡាប៉ារ៉ាហ្គេមកម្ពុជាបំបែកកំណត់ត្រារបស់ខ្លួនទទួលមេដាយសរុប២៨ ពីព្រឹត្តិការណ៍កីឡានៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ ក្រុមអត្តពលិកកីឡាប៉ារ៉ាហ្គេមកម្ពុជាបានបំបែកកំណត់ត្រារបស់ខ្លួនដោយប្រកួតឈ្នះបានមេដាយចំនួន ២៨ លើសលទ្ធផលកាលពីឆ្នាំ២០១៣ ចំនួន ១៩មេដាយ ធ្វើឱ្យលទ្ធផលកីឡាប៉ារ៉ាអូឡាំពិកឆ្នាំនេះក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកីឡាប៉ារ៉ាអូឡាំពិករបស់កម្ពុជា។ 

ជាមួយនឹងមេដាយចំនួន២៨ បានធ្វើឱ្យកម្ពុជាឈរលេខរៀងទី៧ ក្នុងតំបន់ដែលទទួលបានមេដាយច្រើនជាងគេ ខណៈប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះឈរលេខ១ ទទួលមេដាយ ១៧៧ ថៃលេខ២ ទទួលបាន ១១៧មេដាយ និងវៀតណាមលេខ៣ ទទួលបាន ៦៤មេដាយ។

ក្នុងលទ្ធផលចំនួន២៨ ដែលកម្ពុជាទទួលបានក្នុងនោះមាន៧ជាមេដាយមាស ១០ជាមេដាយប្រាក់ និង១១ជាមេដាយសំរឹទ្ធ។ 

ព្រឹត្តិការណ៍ ASEAN Para Games គឺជាព្រឹត្តិការណ៍ពហុកីឡារយៈពេលពីរឆ្នាំ ដែលធ្វើឡើងបន្ទាប់ពីរាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលចូលរួមដោយអត្តពលិកពិការមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន១១បច្ចុប្បន្ន។ អត្តពលិកដែលចូលរួមមានពិការភាពច្រើនប្រភេទ រាប់ចាប់ពីស្ពឹក ពិការខួរក្បាល ពិការភាពចល័ត ពិការភ្នែក ពិការភ្នែក រហូតដល់ពិការបញ្ញា។

ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅសូឡូ ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ១១ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី,បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល (៧ម្ខាង), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក, និងប៊ូស្យា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក