សិង្ហបុរី៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីត្រឡប់មកពីកិច្ចប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
លោកបានឱ្យដឹងថា លោកមានរោគសញ្ញាស្រាលតែប៉ុណ្ណោះ ដោយសារលោកបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសជំរុញ។ លោកក៏បានស្នើឱ្យអ្នកដែលបានទាក់ទងជាមួយលោកក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះគួរតែធ្វើការតេស្តផងដែរ។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានមកប្រជុំនៅរដ្ឋមន្ត្រីការបរទេសសិង្ហបុរី ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោកក៏បានចូលរួមកិច្ចប្រជុំពាក់ព័ន្ធដូចជាវេទិកាតំបន់ដែលមានមន្ត្រីមកពីសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងជប៉ុន៕